អត្តសញ្ញាណប័ណ្ណផុតកំណត់ត្រូវបានបន្តសុពលភាពដល់ឆ្នាំ២០១៣
ដោយ កែវ និមល
2011.07.03
2011.07.03
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងថា អនុក្រឹត្យលេខ១៣២ របស់រដ្ឋាភិបាល ស្ដីពីការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចុះថ្ងៃទី២៣ មិថុនា បានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតពេលកំណត់ ត្រូវមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណទុតិយតា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនតាំងលំនៅអចិន្ត្រៃយ៍។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងថា ឥឡូវនេះ បញ្ហាព្រួយបារម្ភទាក់ទងការប្រើអត្តសញ្ញាណប័ណ្ណអស់សុពលភាពសម្រាប់បោះឆ្នោត ត្រូវបានដោះស្រាយហើយ៕