ព្រៃ​ឈើ​នៅ​ស្រុក​បរកែវ​ត្រូវ​កាប់​រាន​ជា​បន្ត​បន្ទាប់

ព្រៃឈើ​នៅ​តំបន់​ព្រៃ​ក្រងសុទេស ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី ត្រូវ​គេ​កាប់​រាន​ជា​បន្ត​ទៀត​ហើយ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។
ដោយ​ រដ្ឋា វីសាល
2010-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក រដ្ឋា វីសាល រាយ​ការណ៍​ពី​ព្រៃ​ក្រងសុទេស​មក​ថា សំឡេង​ម៉ាស៊ីន​កាត់​រំលំ​ដើម​ឈើ​លាន់​ឮ​ទ្រហឹង​ពេញ​ព្រៃ​រៀងរាល់​ថ្ងៃ​ចាប់​ពី​ដើម​សប្តាហ៍​នេះ​មក បើ​ទោះ​បី​ប្រជា​សហគមន៍​បាន​លើក​គ្នា​ចាប់​ដក​ហូត​ម៉ាស៊ីន​កាត់​ឈើ​ជា​ច្រើន​គ្រឿង​ពី​ក្រុម​កម្មករ​ដែល​ត្រូវ​គេ​ជួល​ឲ្យ​ទៅ​អារ​រំលំ​ដើម​ឈើ​នៅ​ទី​នោះ​យ៉ាង​ណា​ក្តី។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មករា ឆ្នាំ​២០១០ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​និង​ប្រជាសហគមន៍ រួម​ទាំង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​កិចុង បាន​ទៅ​ដល់​ព្រៃ​ក្រងសុទេស​និង​បាន​ឃើញ​ដើម​ឈើ​កំពុង​ត្រូវ​គេ​អារ​រំលំ​ជា​បន្ត ហើយ​កន្លែង​ខ្លះ​ទៀត​ដើម​ឈើ​ត្រូវ​គេ​កាប់ ហើយ​ព្រៃ​ឈើ​ត្រូវ​បាន​គេ​ដុត​រាន​មាន​អណ្តាត​ភ្លើង​ផ្សែង​នៅ​ឆេះ​ហុយ​នៅ​ឡើយ។

អ្នក​ភូមិ​ជា​ប្រជា​សហគមន៍​ភូមិ​ឡឺហន់​និង​ភូមិ​ផ្អរ រួម​ទាំង​ជំទប់​ទី​២​ឃុំ​កិចុង បញ្ជាក់​ថា ព្រៃ​ឈើ​ក្រង​សុទេស​ដែល​នៅ​សេស​សល់​រាប់​រយ​ហិកតា​ទៀត​នឹង​ត្រូវ​វិនាស​អស់​នា​រដូវ​ប្រាំង​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល