ជប៉ុនផ្ដល់ជំនួយជាង១១លានដុល្លារឲ្យសាលាក្ដីខ្មែរក្រហម
ដោយ គឹម ពៅ
2011.01.29
2011.01.29
ជំនួយទឹកប្រាក់របស់ជប៉ុន ត្រូវបែងចែកជាពីរ គឺទឹកប្រាក់ចំនួនជិត ៩លានដុល្លារ សម្រាប់ជួយដល់ភាគីអន្តរជាតិ និងទឹកប្រាក់ចំនួនជិត ៣លានដុល្លារ សម្រាប់ជួយភាគីកម្ពុជា ទឹកប្រាក់ជំនួយជប៉ុនបានគ្របដណ្ដប់ ២៥% នៃថវិកាសរុបរបស់សាលាក្ដីខ្មែរក្រហម នៅឆ្នាំ២០១១ ដែលមានចំនួនសរុប ៤៦លាន ៨សែន។
កាលពីឆ្នាំ២០១០ ដំណើរការសាលាក្ដីខ្មែរក្រហមបានចំណាយទឹកប្រាក់សរុបចំនួន ៤៥លាន ៥សែនដុល្លារ៕