ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​ជួប​បញ្ហា​សុខភាព​ដោយសារ​ប្រើ​ទឹក​មិន​ស្អាត

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ត្អូញត្អែរ​ថា ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​ការ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​និង​ប្រើប្រាស់​ទឹក​ទន្លេ​មិន​ស្អាត។
ដោយ ម៉ៅ សុធានី និង កែវពេជ្រ មេត្តា
2010-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ស្រុក​ជាច្រើន​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ថា បញ្ហា​ទឹក​កខ្វក់​និង​ជះ​ក្លិន​ស្អុយ​ទាំង​នោះ គឺ​បណ្តាល​មក​ពី​អ្នក​រស់​នៅ​លើ​ទឹក​ទន្លេ បាន​បោះ​ចោល​កាក​សំណល់​ប្រចាំ​ថ្ងៃ រួម​ទាំង​បន្ទោ​បង់​លាមក​ផង​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ទី​កន្លែង​ដែល​គេ​ដង​យក​មក​ប្រើប្រាស់​​និង​បរិភោគ។

អ្នក​ភូមិ​បាន​ស្នើ​សុំ​ជា​ច្រើន​ដង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ ក៏​ប៉ុន្តែ​មិន​បាន​លទ្ធផល ទើប​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​រាជ​រដ្ឋាភិបាល។

សូម​ស្ដាប់​សេចក្ដី​រាយ​ការណ៍​របស់​អ្នកស្រី កែវពេជ្រ មេត្តា ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​នេះ ៖ ស្ដាប់​សំឡេង

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល