នាយករដ្ឋមន្ត្រី​ថៃ​ចង់​ចរចា​ទ្វេ​ភាគី​ជាមួយ​កម្ពុជា

នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​សុក្រ ថ្លែង​ថា លោក​ចង់​ឲ្យ​កម្ពុជា និង​ថៃ ប្រើប្រាស់​យន្តការ​ចរចា​ទ្វេ​ភាគី​ដើម្បី​ដោះស្រាយ​ការ​ប៉ះ​ទង្គិច​ដោយ​កម្លាំង​យោធា​នៅ​តាម​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី ដែល​បណ្ដាល​ឲ្យ​ទាហាន​ថៃ ៤​នាក់​ស្លាប់ និង ១៣​នាក់​ផ្សេង​ទៀត​របួស។
ដោយ តាំង សារ៉ាដា
2011.04.22

លោក អាភីស៊ិត និយាយ​ថា កិច្ចប្រជុំ​រវាង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC និង គណៈកម្មការ​តំបន់​ព្រំដែន​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់​បំផុត។

លោក​ថ្លែង​ថា កិច្ចប្រជុំ​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​បាន ឬ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក ក៏​បាន ដើម្បី​បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការវិវឌ្ឍន៍​ក្នុង​រយៈ​ពេល​ចុង​ក្រោយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។