ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​ពង្រីក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ព្រះ​មហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រឹត្យ​មួយ ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ប្រកាស​សម្រេច​ដក​ឃុំ​មួយ​ចំនួន ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​កណ្ដាល មក​ដាក់​បញ្ចូល​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជធានី​ភ្នំពេញ​វិញ។
ដោយ ផន រីណា
2010.09.30

ក្នុង​នោះ​មាន​ឃុំ​ចំនួន ៣ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ស្រុក​ពញា​ឭ ឃុំ​ចំនួន ៦ ពី​ស្រុក​អង្គស្នួល ឃុំ​ចំនួន ៥ ពី​ស្រុក​កណ្តាលស្ទឹង ឃុំ​ចំនួន ៤ ពី​ស្រុក​កៀនស្វាយ និង​ឃុំ​ចំនួន ២​ទៀត​ពី​ស្រុក​មុខកំពូល សរុប​ទាំង​អស់​មាន ២០​ឃុំ ឲ្យ​ស្ថិត​នៅ​ក្រោម​រាជធានី​ភ្នំពេញ ទាំង​អស់។

ព្រះ​រាជ​ក្រឹត្យ​បញ្ជាក់​ថា នឹង​ត្រូវ​អនុវត្ត​ចាប់​តាំង​ពី​ថ្ងៃ​ចុះ​ព្រះហស្ត​លេខា​នេះ​តទៅ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។