ព្រះមហាក្សត្រ​យាង​ទៅ​ទស្សនកិច្ច​នៅ​បារាំង​

ដោយ ដែន អយុធ្យា
2014-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋាន និង​បន្ទះ​អគារ​ពន្លឺ​ព្រះអាទិត្យ ក្នុង​មណ្ឌល​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋាន និង​បន្ទះ​អគារ​ពន្លឺ​ព្រះអាទិត្យ ក្នុង​មណ្ឌល​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Morm Moniroth

មន្ត្រី​ព្រះបរមរាជវាំង ឲ្យ​ដឹង​ថា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​បារាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៤។

​លោក អ៊ុំ ដារ៉ាវុធ នាយក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជាទី​ប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​របស់​សម្ដេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ថា ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​បារាំង ពេល​នេះ មាន​រយៈពេល​ជាង ១០​ថ្ងៃ ហើយ​ជា​ព្រះរាជ​ទស្សនកិច្ច​ធ្វើ​ឡើង​ពាក់​កណ្ដាល​ឯកជន និង​ពាក់​កណ្ដាល​ផ្លូវ​រដ្ឋ។ ​

លោក​បន្ត​ថា អម​ដំណើរ​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​បារាំង ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​ព្រះបរមរាជវាំង​ជា​ច្រើន​រូប​ទៀត៖ «លោក​យាង​ទៅ​ហ្នឹង​ពាក់​កណ្ដាល​ឯកជន និង​ពាក់​កណ្ដាល​ផ្លូវការ ពីព្រោះ​លោក​យាង​ទៅ​ហ្នឹង​ក្នុង​ព្រះរាជ​តួនាទី​លោក​ជា​សមាជិក​មួយ​រួប​នៃ​អ្នកនិពន្ធ ឬ​សិល្បករ​ល្បីៗ របស់​ប្រទេស​បារាំង ដែល​បាន​ថ្វាយ​ឲ្យ​លោក ៣​ឆ្នាំ​មុន។ ក្នុង​នោះ​មាន​អ្នក​និពន្ធ អ្នក​សិល្បករ​ល្បីៗ ខាង​សរសេរ​អក្សរសាស្ត្រ​បារាំង ជាដើម​ហ្នឹង ដែល​គេ​សុំ​តែងតាំង​លោក ៣ ឬ ៤​ឆ្នាំ​មុន ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ។ ព្រោះ​គេ​បាន​បើក​កម្មវិធី​នៅ​ប្រទេស​បារាំង ហើយ​លោក​ត្រូវតែ​យាង​ទៅ​ពេល​នេះ»

​លោក អ៊ុំ ដារ៉ាវុធ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​អាច​នឹង​យាង​និវត្តន៍​ពី​ប្រទេស​បារាំង មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

I don't like this stupid king, go to France don't comeback

Jul 10, 2014 10:01 AM

Preah Bat Ang Tey

ពី longvek

KHMER KING IS NOTHING,NO POWER TO SOLVE ANY POLITICAL DEADLOCK OR ANYTHING.KING JUST SIT IN THE TROWN LIKE NEAKTA.HUN NAL GIVE HIM A LOT OF MONEY TO SPENT ON EVERYTHING KING NEED IT.

Apr 30, 2014 12:35 AM

Koun khmer outside

ពី Paris + USA .

We can Answer your question : King in Cambodia is PIN HEAD Or SCARECROW .

We don't need STUPID king live in Cambodia , Wast a lot Cambodian people 's
Money . Go to Paris don't come back ,
We are waiting for you ....

Apr 29, 2014 08:40 PM

ក្មេងវត្ត

ពី វត្តភ្នំ

នេះជាឱកាសដ៏ល្អមួយសម្រាប់ស្ដេចមួយអង្គនេះស្រោចស្រង់វង្សត្រ
កូលនរោត្តមវិញដោយធ្វើអ្វីមួយសម្រាប់ប្រទេសជាតិនិងរាស្រ្តខ្មែរ។

Apr 29, 2014 08:19 PM

ហែន ស៊ុន

ពី ក្រសាំងទួល

ជាឱកាសដ៏ល្អមួយសម្រាប់លោកសម រង្សីចូលគាល់អនុជធម៌ឬក៏
មាតាធម៌របស់លោកហើយព្រោះឥតមានទាហានហ៊ុន សែនឃាត់
ឃាំងទេ។សារទុក្ខសោកឱ្យបានអស់ចិត្តចុះ។

Apr 29, 2014 05:38 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល