សមាគមខ្មែរក្រោមជំរុញឲ្យវៀតណាមស៊ើបអង្កេតករណីខ្មែរក្រោម២រូប
ក្រុមសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានធ្វើសន្និសីទកាសែតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១១ ទាមទារឲ្យតំណាងរាស្ត្រវៀតណាម ដែលតំណាងឲ្យពលរដ្ឋខ្មែរក្រោមនៅវៀតណាម ជំរុញឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតករណីខ្មែរក្រោម ២រូប ដែលត្រូវបានជនជាតិវៀតណាម សម្លាប់ កាលពីដើមខែមករា ឆ្នាំ២០១១នេះ។