សាលាក្ដីខ្មែរក្រហមគ្រោងប្រកាសសាលក្រមលើសំណុំរឿង០០២វគ្គ២
នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ តុលាការខ្មែរក្រហមនឹងប្រកាសសាលក្រមលើរឿងក្ដីក្ដាំសម្លាប់មនុស្សរង្គាលក្នុងសំណុំរឿង០០២/០២ ដែលអាចជាសំណុំរឿងចុងក្រោយរបស់សាលាក្តីខ្មែរក្រហម បន្ទាប់ពីដំណើរការអស់រយៈពេលជាង ១០ឆ្នាំ ចំណាយថវិកាអស់ជិត៣០០លានដុល្លារអាមេរិក និងផ្ដន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមបានបីរូប។
សាលក្រមសំណុំរឿង០០២/០២ ដែលនឹងប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះ ទាក់ទងនឹងបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋសង្គ្រាម ដែលមានអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួន ជា និងខៀវ សំផន ជាជនជាប់ចោទ។
តើរយៈពេលកន្លងទៅនេះ មានការជជែកតតាំងគ្នាអ្វីខ្លះនៅក្នុងសវនាការនៃសំណុំរឿងនេះ? តើអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម និងមេធាវីជនរងគ្រោះ មានការរំពឹងទុកអ្វីខ្លះ ពីការសម្រេចរបស់តុលាការខ្មែរក្រហមដែលមានអង្គការសហប្រជាជាតិគាំទ្រនេះ?
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ជី វិតា អំពីរឿងនេះដូចតទៅ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។