ឌុច នឹង​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២

ដោយ យាង សុជាមេត្តា
2016-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។
អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។
Photo courtesy of ECCC

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹង​ឡើង​ធ្វើ​ជា​សាក្សី​ផ្ដល់​សក្ខីកម្ម​ក្នុង​ការ​ជំនុំជម្រះ​ក្តី​លើ​សំណុំ​រឿង ០០២ វគ្គ ២ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ត​ទៅ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឲ្យ​ដឹង​ថា លោក កាំង ហ្កេកអ៊ាវ ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​ផ្ដល់​សក្ខីកម្ម​ក្នុង​ប្រធានបទ​ទី​៤ នៃ​សំណុំ​រឿង ០០២ វគ្គ ២ ពាក់ព័ន្ធ​មន្ទីរ​សន្តិសុខ និង​ការ​បោស​សំអាត​ផ្ទៃក្នុង ជា​ពិសេស​គឺ​ពាក់ព័ន្ធ​នឹង​មន្ទីរ​សន្តិសុខ ស-​២១។ អង្គ​ជំនុំជម្រះ​សាលាដំបូង​ត្រៀម​រយៈពេល ៩​ថ្ងៃ ដើម្បី​សាកសួរ​សាក្សី​រូប​នេះ។

នេះ​ជា​លើក​ទី​២ ហើយ ដែល​លោក កាំង ហ្កេកអ៊ាវ បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង ០០២ ប្រឆាំង​នឹង​លោក នួន ជា និង ខៀវ សំផន។ គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ កាល​ពី​ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១២។

លោក កាំង ហ្កេកអ៊ាវ ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​រក​ឃើញ​ថា គឺ​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​មួយ​រូប​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង ០០១ ពី​បទ​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

NEM MEX

ពី ​នេម មេច ) (Paris, France


ខ្ញំុ បានបញ្ចេញមតិពីអត្ថបទនេះ ប៉ុន្តែ មិនឃើញចុះ ។
ផ្ញើមិនដល់ ឬ មិនសមស្រប​ ? ។ សូមមេត្តាឆ្លើយប្រាប់
ខ្ញំុ ដើម្បីខ្ញំុទុកពេលសំរាប់ធ្វើការផ្សងទៀត ។ អរគុណ​ ។

May 19, 2016 05:18 AM

NEM MEX

ពី ​នេម មេច ) (Paris, France

គេនាំគ្នាកាត់ទោស ក្រុមខ្មែរក្រហមដែល"ជាប់អន្ទាក់" ​។ក្រុមខ្មែរ
ក្រហម ដែលនៅក្រៅអន្ទាក់​ នាំគ្នាមើលហើយសើចផងភ័យផង ។
អ្នកមិនគិតវែងឆ្ងាយនាំគ្នាសើច ។ ចំណែកឯពួកអតិតខ្មែរក្រហមខ្លះ
ដែលយល់ និងចេះច្បាប់នោះ កំពុងមានការកង្វល់ ពីព្រោះកង់រទេះ
ចេះតែវិលទៅមុខ មិនដឹងជាថ្ងៃណាមួយ នឹងដល់វេនត្រូវចូលសាលា
កាត់ទោសខ្មែរក្រហម ដែរ ។ ​
ព្រឹត្តការណ៍ខ្មែរក្រហម ដែលបានសំលាប់ប្រជាជន អស់រាប់លាន
នាក់នោះ បានធ្វើអោយមតិមហាជនពិភពលោក មានការភ្ញាក់ផ្អើល
ខ្លោចចិត្ត នឹកអាណិតដល់ប្រជាពលរដ្ឋខ្មែរ ដែលគេបានចាត់ទុកថា ជាប្រជាពលរដ្ឋមួយ​ ដែលធ្លាប់មានអារ្យធម៍ខ្ពង់ខ្ពស់​ ។ ដើម្បីរំដោះ​និង​ស្រោចស្រង់ អោយប្រជាពលរដ្ឋខ្មែរ បានគេចផុតរួចពីអំពើ
ឃោឃៅ កាប់សំលាប់នោះ សហគមអន្តរជាតិ បានចំណាយលុយ
អស់រាប់ពាន់លានដុល្លា ដើម្បីរៀបចំអោយមានសន្តិភាព ឡើងវិញ​នៅកម្ពុជា ។ បច្ចុប្បន្ន កម្ពុជាមានសន្តិភាពហើយ ហេតុម្តេចក៏
ប្រជាពលរដ្ឋខ្មែរ នៅតែទទួលការធ្ចើបាប​គៀបសង្កត់?។​ ប្រហែលជា
មាន ការលួចកាប់សំលាប់ប្រជាពលរដ្ឋ ដោយលួចលាក់ខ្លះផង​ក៏​មិន
ដិង​។ សូមរំលឹកថា​ត្រង់នេះ​ យើងបានប្រើពាក្យថា​​ "ប្រហែល" ។
សំនួរដែលចោទសួរនេះ មានទម្រង់ដូច ជា​ពិបាករកចម្លើយ ប៉ុន្តែ
បើយើងគិតហើយសិក្សា ត្រិះរិះ បន្តិច ទៅ យើងនឹងរកបានចម្លើយ
យ៉ាងងាយបំផុត ។​ បានជា មានអំពើ គាបសង្កត់ ធ្វើបាបប្រជា
ពលរដ្ឋនៅកម្ពុជាបច្ចុប្បន្ននៅឡើយនោះ ពីព្រោះថា ពួកអ្នកកាន់
អំណាចនៅ កម្ពុជាបច្ចុប្បន្ន ជា ពួកអតិតខ្មែរក្រហម​ ! !​​ ៕

May 18, 2016 10:14 AM

គេហទំព័រ​ទាំងមូល