ប័ណ្ណសារព័ត៌មាន
2019-12-19
ការខ្វែងយោបល់គ្នារវាងចៅក្រមជាតិ និងអន្តរជាតិ នៃសាលាក្តីខ្មែរក្រហមរឿងត្រូវកាត់ទោស ឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមមួយរូប គឺលោក អោ អាន បានបន្តរាលដាលដល់អង្គបុរេជំនុំជម្រះ ក្រោយចៅក្រមទាំងប្រាំរូប នៃស្ថាប័នឧទ្ធរណ៍មួយនេះ មិនអាចរកសំឡេងមូលមាត់គ្នាជាឯកច្ឆន្ទ ក្នុងការសម្រេចលើសាលដីការបស់ខ្លួន។
2019-11-30
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ប្រាប់អាស៊ីសេរី ឱ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អង្គបុរេជំនុំជម្រះ នឹងថយទៅពិចារណាដើម្បីចេញសាលដីកាសម្រេចមួយថា តើត្រូវទម្លាក់ចោលបទប្រកាន់លើលោក មាស មុត ឬត្រូវបញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ ចំពោះឧក្រិដ្ឋកម្ម ដូចការចោទប្រកាន់ ដែរឬយ៉ាងណា។
2019-11-28
អង្គបុរជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បើកសវនាការរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ វិច្ឆិកានៃសំណុំរឿង០០៣ ប្រឆាំងលោក មាស មុត អតីតមេដឹកនាំខ្មែរក្រហម។
2019-10-24
អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នឹងបើកសវនាការរឿងខ្វែងយោបល់គ្នា រវាងចៅក្រមភាគីជាតិ និងចៅក្រមភាគីអន្តរជាតិ ករណីថា តើត្រូវកាត់ទោស ឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត។
2019-08-15
បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់ជនជាប់ចោទរូបនេះ។ អង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម ប្រកាសកាលពីថ្ងៃទី១៣ សីហា ពោលគឺ ៩ថ្ងៃក្រោយមរណភាពរបស់លោក នួន ជា ថា មរណភាពនេះ មានអានុភាពរលត់បណ្ដឹងអាជ្ញាលើរូបគាត់ និង បញ្ចប់រាល់កិច្ចដំណើរការនីតិវិធី ពាក់ព័ន្ធនឹងរូបគាត់ នៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។
2019-08-12
ជនជាតិចាមនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រតិកម្មផ្សេងៗ គ្នាទៅលើការលាចាកលោករបស់លោក នួន ជា។
2019-08-09
សពអតីតបងធំទី២ នៃរបបខ្មែរក្រហម លោក នួន ជា ដែលមានឈ្មោះដើមថា ឡុង ប៊ុនរួត ត្រូវបានគ្រួសារបូជានៅវេលាម៉ោង៧យប់ថ្ងៃទី៩ សីហា ក្រោយពីតម្កល់ទុក ៥ថ្ងៃ នៅវត្តព្រំគិរីមរកត ក្បែរគេហដ្ឋានរបស់លោក ក្នុងខេត្តប៉ៃលិន។
2019-08-07
អ្នកសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមលើកឡើងថា ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ មានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ប៉ុន្តែសម្រាប់ជនរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនទាន់ទទួលបានយុត្តិធម៌គ្រប់ជ្រុងជ្រោយនៅឡើយ នៅខណៈអតីតមេដឹកនាំខ្មែរក្រហមបានស្លាប់ជាបន្តបន្ទាប់នេះ។
2019-08-06
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យមានការនាំខ្លួនមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដទៃទៀត យកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីអតីតមេដឹកនាំកំពូលមួយរូបនៃរបបខ្មែរក្រហម គឺលោក នួន ជា បានទទួលមរណភាពនៅពេលថ្មីៗ នេះ។
2019-08-06
ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចាត់ទុកថា ការស្លាប់របស់បងធំទី២ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាការបាត់បង់សាក្សីរស់ដ៏សំខាន់ក្នុងខណៈសាលាក្តីខ្មែរក្រហមកំពុងដំណើរការបញ្ចប់សំណុំរឿង ០០២ វគ្គទី២ ដែលនៅពេលនេះនៅសល់តែមេដឹកនាំតែម្នាក់ប៉ុណ្ណោះ គឺលោក ខៀវ សំផង។
2019-08-06
អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម លោក ឆាំង យុ ថ្លែងថា ប្រវត្តិសាស្ត្រនៅតែចារទុកថា លោក នួន ជា ជាមេដឹកនាំប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម ទោះជាលោកមិនសារភាពកាលពីនៅរស់ក្ដី។
2019-08-06
អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់ប៉ៃលិនបានសម្ដែងការសោកស្ដាយចំពោះការស្លាប់បាត់បង់ជីវិតរបស់លោក នួន ជា អតីតបងធំទី២ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខណៈដែលអ្នករស់រានមានជីវិតនៅមន្ទីរឃុំឃាំងគុកទួលស្លែង ជំរុញឱ្យសាលាក្តីខ្មែរក្រហមពន្លឿនដំណើរការក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដោយខ្លាចក្រែងស្លាប់បាត់បង់ជីវិតដោយសារវ័យចាស់ជរា។
2019-08-05
សពលោក នួន ជា បងធំទី២ ក្នុងសម័យខ្មែរក្រហម ត្រូវក្រុមគ្រួសាររបស់លោកតម្កល់នៅវត្តព្រំមរកត ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅថ្ងៃទី៥ ខែសីហា។
2019-08-05
លោក នួន ជា អតីតប្រធានសភាប្រជាជននៃកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានទទួលមរណភាពក្នុងវ័យ ៩៣ឆ្នាំ ដោយរោគាពាធកាលពីថ្ងៃទី៤ សីហា នៅក្នុងមន្ទីរពេទ្យរុស្ស៊ី។ ការស្លាប់របស់លោក នួន ជា កើតឡើងនៅខណៈដែលសាលាក្ដីខ្មែរក្រហម មិនទាន់បានបញ្ចប់ទាំងស្រុង នៃសំណុំរឿង ០០២ វគ្គ ២ របស់គាត់នៅឡើយ ដែលគាត់ជាអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាបងធំទី២ បន្ទាប់ពី ប៉ុល ពត ដែរ នោះ គឺជាអ្នកទទួលខុសត្រូវចម្បងនៅក្នុងការបង្កើតមនោគមវិជ្ជាខ្មែរក្រហម ទាំងមុនពេល និងក្នុងពេលរបបខ្មែរក្រហមកើតឡើង។
2019-08-04
លោក នួន ជា ប្រធានរដ្ឋសភាប្រជាជន នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាបងធំទី២ បានទទួលមរណភាពនៅល្ងាចថ្ងៃទី៤ ខែសីហា ក្នុងវ័យ ៩៣ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយឈឺរ៉ាំរ៉ៃដោយជំងឺទឹកនោមផ្អែម។ អ្នកធ្វើការងារទាក់ទងប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍យល់ថា មរណភាពមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហមរូបនេះ ជាបាបកម្មច្រើនជាងភាពវ័យជរា។