សាលាក្ដី​ខ្មែរ​ក្រហម​បញ្ចប់​ការ​សួ​ចម្លើយ​សាក្សី នី កន

សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ នី កន ហើយ ​នៅ​ថ្ងៃ​ទី ៣០ ឧសភា។
ដោយ ឡេង ម៉ាលី
2012.05.30

សាក្សី នី កន គឺ​ជា​អតីត​ ​កម្មាភិបាល​ឃោសនា អប់រំ​គោល​នយោបាយ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​ប្រធាន​ពិធីការ​នៅ​ក្រសួង​ការបរទេស ដែល​ធ្លាប់​នាំ​ភ្ញៀវ​អន្តរជាតិ​នានា ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​រយៈ​ពេល ៣​ថ្ងៃ​កន្លង​មក សាក្សី នី កន តែង​តែ​រក្សា​ចម្លើយ​របស់​គាត់​ថា មិន​បាន​ដឹង​អំពី​កិច្ចការ​របស់​អ្នក​ដឹក​នាំ​ពេល​នោះ​ទេ ព្រោះ​គាត់​ជា​អ្នក​នៅ​ថ្នាក់​ក្រោម និង​ម្យ៉ាង​ទៀត កិច្ចការ​ទាំង​នោះ​ជា​ការ​លាក់​ការណ៍​សម្ងាត់។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា បាន​សួរ​ដេញដោល​សាក្សី​ អំពី​ការងារ និង​តួនាទី​របស់​លោក ហោ ណាំហុង នៅ​មន្ទីរ ប ៣២ ក៏ប៉ុន្តែ​ ​សាក្សីបាន​​ឆ្លើយ​ថា មិន​ដឹង។ ចំណែក​ឯ​លោក គាត ឈន់ មាន​ឈ្មោះ​​បដិវត្ត​ហៅ​ថា មុត វិញ សាក្សី​ថ្លែង​ថា លោក​ធ្លាប់​ជា​អ្នក​ប្រែ​ភាសា និង​ទទួល​ភ្ញៀវ​អន្តរជាតិ នៅ​ក្រសួង​ការ​បរទេស ព្រោះ​លោក​ចេះ​ភាសា​​បរទេស។

ក្រោយ​សាក្សី នី កន អង្គ​ជំនុំជម្រះ​បាន​ចាប់​ផ្ដើម​ស្ដាប់​សាក្សី​មួយ​រូប​ទៀត ឈ្មោះ ស គឹម ល្មុត ដែល​មាន​ឈ្មោះ​បដិវត្ត​ហៅ​ថា មី។ ការ​ស្ដាប់​សាក្សី​រូប​នេះ នឹង​បន្ត​ទៅ​ថ្ងៃ​ទី​៣១ ឧសភា​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។