សាលា​ក្ដី​ខ្មែរ​ក្រហម​រក​បាន​ថវិកា​ជិត ១៧​លាន​ដុល្លារ​ថែម​ទៀត

សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​២៦ ខែ​ឧសភា​ថ្មីៗ​នេះ បាន​ទទួល​ការ​សន្យា​ផ្ដល់​ថវិកា​ជា​បន្ទាន់​មួយ នៅ​ជំហាន​ដំបូង​ចំនួន ១៦.៩​លាន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​ដំណើរ​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម នៅ​គ្រា​ដែល​សាលា​ក្ដី​នេះ​កំពុង​តែ​ជួប​ប្រ​ទះ​នឹង​ការ​ខ្វះ​ខាត​ថវិកា​ យ៉ាង​ធ្ងន់ធ្ងរ​ខាង​ភាគី​កម្ពុជា។
ដោយ សុខ សេរី
2010.05.26
សាលា​ក្ដី​ខ្មែរ​ក្រហម​៣០៥ សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
Courtesy of ECCC

ការ​សន្យា​នេះ បាន​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​ស្វែង​រក​ថវិកា​ជា​បន្ទាន់​មួយ របស់​លោក Ban Ky-moon អគ្គ​លេខាធិការ​របស់​អង្គការ​សហ​ប្រជា​ជាតិ នៅ​ក្នុង​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ​ថ្មីៗ​នេះ គឺ​មាន​ប្រទេស​ចំនួន​១៤ ក្នុង​ចំណោម​៦០ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ។

នៅ​ក្នុង​ចំណោម​ថវិកា​សន្យា​ចំនួន ១៦.៩​លាន​ដុល្លារ​អាមេរិក​ខាង​លើ​នេះ គឺ​ភាគី​កម្ពុជា​ទទួល​បាន​ថវិកា​ចំនួន ៣.៤​លាន​ដុល្លារ​អាមេរិក សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​កម្ពុជា​ចំនួន ២៩៤​នាក់ នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម សម្រាប់​ខែ​ឧសភា និង​ខែ​មិថុនា​ខាង​មុខ ក្រៅ​ពី​នេះ ថវិកា​សេស​សល់ គឺ​សម្រាប់​ភាគី​បុគ្គលិក​អន្តរជាតិ នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។