ពលរដ្ឋភូមិឡពាងដាក់ញត្តិទៅរដ្ឋសភាឲ្យកោះហៅនាយករដ្ឋមន្ត្រីចូលបំភ្លឺ

ពលរដ្ឋមានជម្លោះដីធ្លីនៅភូមិឡពាង ចំនួន ៥៦គ្រួសារ នៅល្ងាចថ្ងៃទី៧ សីហា បាននាំគ្នាមកដាក់ញត្តិនៅរដ្ឋសភា ដោយស្នើសុំឲ្យរដ្ឋសភាកោះហៅលោក ហ៊ុន សែន មកឆ្លើយបំភ្លឺពីករណីយកដីពួកគាត់ ធ្វើសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន យោងតាមអនុក្រឹត្យលេខ៤៦៦ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ដែលជាដីកំពុងមានទំនាស់មិនទាន់ដោះស្រាយនៅឡើយ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខែត្រកំពង់ឆ្នាំង៖ «»។
នៅក្នុងញត្តិនេះ ក្រៅពីស្នើសុំឲ្យសភាកោះហៅលោកនាយករដ្ឋមន្ត្រីមកបំភ្លឺនោះ ក្រុមអ្នកភូមិសុំប្ដឹងបដិសេធរបាយការណ៍បំភ្លឺរបស់គណៈកម្មការចម្រុះខែត្រលេខ៤៨ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ ស្ដីពីការដោះស្រាយវិវាទដីធ្លីនៅសហគមន៍ឡពាង ដែលពលរដ្ឋចាត់ទុកថា ជារបាយការណ៍ភូតកុហកគ្មានការពិត បោកប្រាស់រដ្ឋាភិបាល ប្រជាពលរដ្ឋ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត៕