ពលរដ្ឋ​មាន​ទំនាស់​ដី​លើក​គ្នា​តវ៉ា​មុខ​សាលា​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ដោយ ដែន អយុធ្យា
2014-04-21
Share

ប្រជាពលរដ្ឋមាន​ទំនាស់​ដីធ្លី នៅ​ឃុំ​កណ្ដោល ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ពី​មុខ​សាលា​ស្រុក​បុទុមសាគរ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មេសា នេះ ដើម្បី​តវ៉ា​លើ​ករណី​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​ក្រុម​និស្សិត​វាស់ដី ដែល​បាន​​វាស់​ដី​កសិកម្មរបស់​ពួក​គាត់​ធ្លាប់​បង្កបង្កើនផល ហើយផ្ដល់​ប័ណ្ណកម្ម​សិទ្ធិ​ទៅ​ឲ្យ​បុបុគ្គល​មាន​ទ្រព្យធន​។

ស្រី​ជា​កសិករ​ឈ្មោះ ប៉ុក យ៉ុន និង​លោក យ៉ន់ នៅ បាន​ឲ្យដឹង​ថា ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​បុទុមសាគរ មាន​ចំនួន ​១១​គ្រួសារ មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​ទ្រព្យ​ម្នាក់ ​ឈ្មោះ ហេង ហ៊ុយ តាំង​ពី​ឆ្នាំ​២០១២ មកម្ល៉េះ។

លោក យ៉ន នៅ ឲ្យ​ដឹង​ថា ចំពោះ​ទំនាស់​ដី​នេះ ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ពី​ថ្នាក់​ឃុំ រហូត​ដល់​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​កិច្ច​អន្តរាគមន៍ ប៉ុន្តែ​គ្មាន​​អ្នក​ចេញមុខ​ជួយ​ដោះស្រាយ​ទេ រហូត​មក​ដល់ពេល​នេះ។ បន្ថែម​លើ​នេះ អាជ្ញាធរ​បែរ​ជា​មក​គំរាម​ពលរដ្ឋ​ថែម​ទៀត ដែល​ហ៊ាន​ចេញ​មុខ​តវ៉ាលើ​ករណី​ទំនាស់​ដីធ្លី​នេះ​ទៅវិញ។

សូម​រង់​ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល