ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ប៉ៃលិន​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋសភា

ដោយ ឡេង ម៉ាលី
2015-09-13
Share
រង្វង់​មូល​ក្រុង​ប៉ៃលិន៣០៥ រង្វង់​មូល​ក្រុង​ប៉ៃលិន
Photo: RFA

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ពលរដ្ឋ​ប្រមាណ ២០​នាក់​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ រស់នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ឲ្យ​ជួយ​រឿង​ទំនាស់​ដីធ្លី នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

តំណាង​ពលរដ្ឋ​មួយ​រូប គឺ​លោកស្រី ហម ស្រីនាង មាន​ប្រសាសន៍​ថា ដី​ដែល​ពួក​គាត់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៩៨ ត្រូវ​ឈ្មួញ និង​មន្ត្រី​សុរិយោដី​ខេត្ត បណ្ដេញ​ចេញ​នៅ​ពេល​នេះ។ លោកស្រី​ថ្លែង​ថា បញ្ហា​នេះ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ញត្តិ​របស់​ពួក​លោកស្រី​ជា​លើក​ទី​២ នៅ​ថ្ងៃ​អាទិត្យ ទី​១៣ កញ្ញា បន្ទាប់​ពី​លើក​ទី​មួយ​នៅ​ឆ្នាំ​២០១៣។ មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ទទួល​ញត្តិ មិន​បាន​សន្យា​ដោះស្រាយ​អ្វី​ជាមួយ​ពលរដ្ឋ​ទាំង​នេះ​ទេ៖ «ខាង​ខុទ្ទកាល័យ​បាន​ដោះស្រាយ​ហើយ ហើយ​ខ្ញុំ​បាន​ដាក់​ទៅ​ខាង​អង្គរក្ស​ពីរ​ច្បាប់​ទៀត។ គាត់​អត់​និយាយ​អី​ទេ គាត់​ថា​គាត់​គ្រាន់​ស៊ីញេ​ទទួល​បញ្ជូន​ឲ្យ។ មិន​ដឹង​ចូល​យ៉ាង​ម៉េច? តាំង​ពី​២០១៣ មក​ដល់​ឥឡូវ​អត់​បាន​សម្រេច​ផង​ហ្នឹង។ ឥឡូវ​គេ​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ​ហើយ ចាំ​ស្អែក​បាន​ខ្ញុំ​យក​ញត្តិ​មក​ដាក់ ២៤៧​គ្រួសារ»

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ឈ្មួញ​នោះ គឺ​ភាគី​ទាំង​ពីរ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ដូច​គ្នា។ ប្រភព​ខ្លះ​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ប៉ៃលិន ព្យាយាម​ចេញ​សំណង​ដោះដូរ​ដី​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​ពលរដ្ឋ​ថា​សំណង​នោះ​មិន​សមរម្យ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​សុរិយោដី ខេត្ត​ប៉ៃលិន បាន​ទេ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៣ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល