ពលរដ្ឋ​ស្រុក​ស្នួល​ចោទ​អាជ្ញាធរ​ថា​បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​លំនៅឋាន

ដោយ ជុន ច័ន្ទបុត្រ
2018-02-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​រស់​នៅ​ឃុំ​ពីរធ្នូ និង​ឃុំឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​នាំគ្នា​តវ៉ា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ ២០១៨។
ពលរដ្ឋ​រស់​នៅ​ឃុំ​ពីរធ្នូ និង​ឃុំឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​នាំគ្នា​តវ៉ា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ ២០១៨។
Photo Provided

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ​ចោទ​អាជ្ញាធរ​ស្រុក​ថា បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​លំនៅឋាន​ពួកគាត់ និង​គំរាម​ឲ្យ​ផ្ដិត​មេដៃ​បញ្ឈប់​ការសាងសង់​លំនៅឋាន ប៉ុន្តែ​ពួកគាត់​បដិសេធ។

ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹ​ម លោក សំ គា ចោទថា សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ មក​ឈូស​ឆាយ​ផ្ទះ​គាត់​កំពុង​សាងសង់​ជាប់​ផ្លូវជាតិ។ លេខ ៧៦ អា នៅ​រសៀល​ថ្ងៃទី១២ កុម្ភៈ ដោយ​លើក​ហេតុផល​ថា សាងសង់​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ។

លោក​ថា អាជ្ញាធរ​គួរតែ​ផ្ដល់​ដំណឹង​ជា​មុន​សិន មិន​គួរ​រើ​កម្លាំង​ប្រដាប់​អាវុធ​មក​គំរាមកំហែង និង​ឈូស​ឆាយ​ផ្ទះ​របស់​លោក​កំពុង​សាងសង់​នោះ​ទេ។

លោក​បន្ថែម​ថា ដី​របស់​លោក​នោះ មាន​ប្លង់​កម្មសិទ្ធិ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ត្រឹមត្រូវ ពុំ​ជាប់​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ។ «»

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង អាជ្ញាធរ​ស្រុក​ស្នួល ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​អង្គារ​នេះ។

មន្ត្រី​ឃ្លាំមើល​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី វាន់នី ដែល​ចុះ​អង្កេត​រឿង​នេះ ចាត់​ទុក​ការ ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ឈូស​ឆាយ​លំនៅឋាន​ពលរដ្ឋ ជា​ទង្វើ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាមកំហែង​ពលរដ្ឋ និង​ឈូស​ឆាយ​លំនៅឋាន​គាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល