ប័ណ្ណសារព័ត៌មាន
2024-10-10
តុលាការខេត្តក្រចេះបានអនុញ្ញាតឱ្យតំណាងពលរដ្ឋដែលមានជម្លោះដីធ្លី ៦នាក់ វិលទៅផ្ទះវិញហើយ បន្ទាប់ពីពួកគាត់បានបង្ហាញខ្លួនចូលឆ្លើយបំភ្លឺរយៈពេល២ ថ្ងៃជាប់គ្នា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា តាមបណ្តឹងរបស់តំណាងក្រុមហ៊ុនវៀតណាម។
2024-10-09
ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ជាង ១០០គ្រួសារ នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តក្រចេះ ដើម្បីគាំទ្រតំណាងរបស់ខ្លួន ដែលចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរមិនគួរអូសបន្លាយដោះស្រាយបញ្ហារហូតដល់មានការប្ដឹងផ្ដល់គ្នាដល់តុលាការនោះឡើយ។
2024-10-08
ប្រជាពលរដ្ឋភាគច្រើន ដែលរងគ្រោះពីការឆបោកលុយពីសំណាក់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់ អ្នកស្រី ឡេង ចាន់ណា មិនសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ មួយសមរម្យក្នុងពេលឆាប់ៗនេះនោះទេ បើទោះបីជាមានមេធាវីរដ្ឋាភិបាល ជួយការពារក្ដី ហើយក៏ដោយ។ ពួកគាត់ថា ជាច្រើនខែមកនេះ សំណុំរឿង ពុំមានការវិវត្តន៍ជា ដុំកំភួនធ្វើឱ្យពលរដ្ឋ រស់នៅក្នុងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះរឿងបំណុល។
2024-10-08
ជនជាតិដើមភាគតិចព្នងចំនួន ៤ភូមិ នៅខេត្តមណ្ឌលគិរី បានលើកគ្នាតវ៉ា ៤ថ្ងៃជាប់គ្នា នៅដើមខែតុលានេះ ដើម្បីទាមទារដីព្រៃកប់សពដែលជាតំបន់គោរពបូជារបស់សហគមន៍ ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរខិលខូច ធ្វើប្លង់រឹង (ប្លង់កម្មសិទ្ធិ) រំលោភយកដោយស្ងាត់ៗ។
2024-10-08
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីដីធ្លី និងលំនៅឋានដោយបង្ខំ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសលាកបត្រព័ត៌មានស្ដីពីការបណ្ដេញចេញដោយបង្ខំនៅកម្ពុជា ផ្សាភ្ជាប់ទៅនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ឆ្នាំ២០២៤។
2024-08-31
ស្ត្រីទុរគតដែលផ្ទុកជំងឺអេដស៍ម្នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរបានជីកកាយយកអាចម៍ដីលក់ក្រោមលេសស្ដារប្រឡាយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ដីលំនៅឋានស្ទើរទាំងស្រុង ខណៈពួកគេថែមទាំងគំរាមកំហែងមិនឱ្យគាត់តវ៉ាទាមទាររកយុត្តិធម៌ទៀតផង។
2024-08-31
មន្ត្រីសមាគមអាដហុក (Adhoc) ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីពន្លឿនការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចព្នងបីភូមិ នៅឃុំប៊ូស្រា ទុកឲ្យសហគមន៍អាស្រ័យផល ស្របពេលអ្នកភូមិចូលទៅដាំដុះលើដីសមូហភាពរបស់ខ្លួនត្រូវការចោទប្រកាន់ថា កាប់ដីព្រៃរដ្ឋខុសច្បាប់។ សំណើនេះធ្វើឡើងនៅក្នុងជំនួបរវាងអាជ្ញាធរខេត្តមណ្ឌលគិរីជាមួយមន្ត្រីសមាគមអាដហុកនៅព្រឹកថ្ងៃទី៣០ ខែសីហា។
2024-08-30
ពលរដ្ឋជាង ២០០គ្រួសារ នៅឃុំចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ស្នើដល់រដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាដីកសិកម្មរបស់ពួកគាត់ នៅតំបន់២ នៃបឹងទន្លេសាប ឱ្យមកពួកគាត់បង្កបង្កើនផលវិញ ក្រោយរដ្ឋបាលខេត្តនេះ កាត់ដី និងដោះដូរទីតាំងដីចុះឡើង ដែលធ្វើឱ្យពួកគាត់ខាតបង់ផលប្រយោជន៍។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋបាលថ្នាក់ជាតិងាកមកដោះស្រាយបញ្ហានេះ ចៀសវាងការរំខានដល់ជីវភាពពលរដ្ឋកាន់តែខ្លាំង។
2024-08-28
តំណាងពលរដ្ឋចំនួន៥នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) នៅខេត្តក្រចេះ ស្នើសុំតុលាការពន្យារពេលចូលឆ្លើយបំភ្លឺ ដោយសារមិនទាន់រកបានមេធាវីជួយការពារក្ដី និងមិនមានថវិកាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងប្រើប្រាស់អំពើហិង្សានោះឡើយ។
2024-08-13
ពលរដ្ឋនៅខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែធ្យូងឈ្មោះ ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) បានរំលោភយកដីស្រែចម្ការ និងផលដំណាំរបស់ពលរដ្ឋជាច្រើនគ្រួសារ ដោយមិនមានសំណងសមរម្យនោះទេ។ មន្ត្រីសង្គមស៊ីវិល នៅតែទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធសិក្សាពីផលប៉ះពាល់ជាមុនសិន មុនផ្ដល់ឲ្យក្រុមហ៊ុនឯកជនវិនិយោគ។
2024-08-12
ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកបុរីអូរស្វាយសែជ័យ ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយបញ្ហាទំនាស់ដីធ្លី និងដោះលែងពលរដ្ឋ ចំនួន៤នាក់ មកវិញដូចការសន្យានោះទេ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីដោយសន្តិវិធី និងតម្លាភាព។
2024-08-10
ប្រជាពលរដ្ឋជាង៥០០នាក់ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបន្តការតវ៉ា ឱ្យអាជ្ញាធរកាត់ដី ដែលពួកគាត់អាស្រ័យផលជាង ៣០ឆ្នាំមកហើយនោះ ដាក់បញ្ចូលទៅតំបន់១ ដើម្បីប្រែក្លាយឱ្យទៅជាដីសម្បទានស្របច្បាប់។ ការតវ៉ានេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរ កាត់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ទៅក្នុងតំបន់២ ដែលជាតំបន់អភិរក្សក្បែរព្រៃលិចទឹក ធ្វើឱ្យពួកគាត់ បាត់បង់សិទ្ធិកាន់កាប់ និងធ្វើប្លង់រឹង ដើម្បីយកទៅដាក់ធនាគារ។
2024-08-07
ប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានលើកគ្នាតវ៉ា បន្ទាប់ពីអាជ្ញាធរបានកាត់ដីសម្បទាន ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីជាង ៣០ឆ្នាំមុន ដាក់បញ្ចូលជាដីតំបន់២។ មន្ត្រីសង្គមស៊ីវិលជំរុញអាជ្ញាធរមូលដ្ឋានឱ្យចុះពិនិត្យលើស្ថានភាពជាក់ស្ដែង ចៀសវាងការធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដែលរំពឹងទៅលើដីទាំងនោះធ្វើស្រែចម្ការ។
2024-08-05
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន សីលាដាម៉ិច (Seladamex Co.ltd.) ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅធ្វើស្រែចម្ការនៅលើដីដែលបានកាត់ឆ្វៀលចេញពីក្រុមហ៊ុន និងដីធ្លីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរចុះពិនិត្យ និងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ។
2024-08-03
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ទាមទារឲ្យតុលាការ ទម្លាក់បទចោទប្រកាន់ ដែលអាជ្ញាធរបានប្ដឹង ពួកគាត់ពីបទហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ។ ពលរដ្ឋលើកឡើងថា ការប្ដឹងនេះ ជារឿងអយុត្តិធម៌បំផុត ខណៈដែលដីធ្លីត្រូវបានរដ្ឋាភិបាលច្បាមយកឱ្យក្រុមអ្នកមានលុយមានអំណាច ចំណែក ពួកគាត់ បែររងពាក្យបណ្ដឹងនៅតុលាការ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកការធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋមានវិវាទដីធ្លីនេះថា ជាអំពើអមនុស្សធម៌។