ប័ណ្ណសារព័ត៌មាន
2024-10-15
តុលាការកំពូលនៅថ្ងៃទី១៤ តុលា បានសម្រេចទម្លាក់បទចោទប្រកាន់មកលើពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តត្បូងឃ្មុំ ៤ រូប បន្ទាប់ពីសាលាដំបូង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចឱ្យពួកគាត់ជាប់ពន្ធនាគារក្នុងម្នាក់ ២ឆ្នាំ តាមបណ្តឹងរបស់ក្រុមហ៊ុនចិន។
2024-10-15
ស្របពេលដែលជនជាតិដើមភាគតិចកួយ នៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារជិតប្រមូលផលស្រូវ ស្រាប់តែមានតំណាងក្រុមហ៊ុនចិនម្នាក់ឈ្មោះ ឈាង គង់នូវ ហៅ ម៉ៅ បានឃុបឃិតគ្នា ជាមួយអភិបាលរងខេត្តព្រះវិហារ លោក ឃឹម បញ្ញា និងអាជ្ញាធរភូមិឃុំគំរាម ពលរដ្ឋប្ដឹងទៅតុលាការ និងបង្ខំឱ្យធ្វើកិច្ចសន្យា ប្រសិនបើពុំចែកស្រូវ៥០ភាគរយ ឱ្យទៅពួកគេពេលពលរដ្ឋប្រមូលផលនៅឆ្នាំនេះ។
2024-10-10
តុលាការខេត្តក្រចេះបានអនុញ្ញាតឱ្យតំណាងពលរដ្ឋដែលមានជម្លោះដីធ្លី ៦នាក់ វិលទៅផ្ទះវិញហើយ បន្ទាប់ពីពួកគាត់បានបង្ហាញខ្លួនចូលឆ្លើយបំភ្លឺរយៈពេល២ ថ្ងៃជាប់គ្នា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែតុលា តាមបណ្តឹងរបស់តំណាងក្រុមហ៊ុនវៀតណាម។
2024-10-09
ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ជាង ១០០គ្រួសារ នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តក្រចេះ ដើម្បីគាំទ្រតំណាងរបស់ខ្លួន ដែលចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរមិនគួរអូសបន្លាយដោះស្រាយបញ្ហារហូតដល់មានការប្ដឹងផ្ដល់គ្នាដល់តុលាការនោះឡើយ។
2024-10-08
ប្រជាពលរដ្ឋភាគច្រើន ដែលរងគ្រោះពីការឆបោកលុយពីសំណាក់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់ អ្នកស្រី ឡេង ចាន់ណា មិនសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ មួយសមរម្យក្នុងពេលឆាប់ៗនេះនោះទេ បើទោះបីជាមានមេធាវីរដ្ឋាភិបាល ជួយការពារក្ដី ហើយក៏ដោយ។ ពួកគាត់ថា ជាច្រើនខែមកនេះ សំណុំរឿង ពុំមានការវិវត្តន៍ជា ដុំកំភួនធ្វើឱ្យពលរដ្ឋ រស់នៅក្នុងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះរឿងបំណុល។
2024-10-08
ជនជាតិដើមភាគតិចព្នងចំនួន ៤ភូមិ នៅខេត្តមណ្ឌលគិរី បានលើកគ្នាតវ៉ា ៤ថ្ងៃជាប់គ្នា នៅដើមខែតុលានេះ ដើម្បីទាមទារដីព្រៃកប់សពដែលជាតំបន់គោរពបូជារបស់សហគមន៍ ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរខិលខូច ធ្វើប្លង់រឹង (ប្លង់កម្មសិទ្ធិ) រំលោភយកដោយស្ងាត់ៗ។
2024-10-08
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីដីធ្លី និងលំនៅឋានដោយបង្ខំ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសលាកបត្រព័ត៌មានស្ដីពីការបណ្ដេញចេញដោយបង្ខំនៅកម្ពុជា ផ្សាភ្ជាប់ទៅនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ឆ្នាំ២០២៤។
2024-09-29
តុលាការខេត្តស្ទឹងត្រែងចោទប្រកាន់ សកម្មជនការពារព្រៃឡង់ លោក អ៊ុក ម៉ៅ ពីបទកាប់ទន្ទ្រានព្រៃឈើ ក្រោយពីបានលាតត្រដាងការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃសហគមន៍ភ្នំជម្រកសត្វ ដោយក្រុមហ៊ុនជីករុករករ៉ែ ឈ្មោះ លីន វត្តី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា។
2024-09-24
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ (Green Sea Agriculture CO.,LTD)នៅខេត្តស្ទឹងត្រែងទទូចឲ្យអាជ្ញាធរពន្លឿនក្នុងការស្វែងរកដំណោះស្រាយជូនពួកគាត់។ អាជ្ញាធរថា កំពុងដំណើរការស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
2024-09-23
អាជ្ញាធរខេត្តក្រចេះប្រកាសមិនទទួលស្គាល់ដីពលរដ្ឋរស់នៅជាង ៣០គ្រួសារដែលអាជ្ញាធរគ្រោងបណ្ដេញនៅស្រុកស្នួល ខេត្តក្រចេះ ថា ពលរដ្ឋទាំងនោះ គឺជាប្រជាពលរដ្ឋចំណាកស្រុកទើបមករស់នៅក្នុងអំឡុងឆ្នាំ២០១២។ ប៉ុន្តែពលរដ្ឋរស់នៅតំបន់នោះ អះអាងថា ពួកគាត់មានឯកសារគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ និងបានយកឯកសារទាំងនោះទៅខ្ចីលុយពីធនាគារបានថែមទៀត។
2024-09-22
ពលរដ្ឋនៅខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរមិនទាន់ស្វែងរកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះពីធ្វើការអាជីវកម្មរ៉ែធ្យូង របស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) ដែលបានរំលោភយកដីស្រែចម្ការ និងផលដំណាំរបស់ពលរដ្ឋនោះទេ ក្រៅពីពាក្យសន្យារកដំណោះស្រាយ និងហាមពលរដ្ឋមិនឲ្យចេញតវ៉ា។ ប៉ុន្តែអាជ្ញាធរខេត្តស្ទឹងត្រែងបានចោទពលរដ្ឋទាំងនោះថា ជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។
2024-09-17
ប្រជាពលរដ្ឋនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលរងគ្រោះពីគម្រោងសាងសង់វាលយន្ដហោះផង និងរងផលប៉ះពាល់ពីគម្រោងពង្រីកស្ទឹង រំដោះទឹកក្រុងផង ប្ដេជ្ញាតវ៉ាទាមទារសំណងដីធ្លីសមរម្យដល់ជីវិតចុងក្រោយ។ សង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែពិនិត្យ និងពិចារណាឡើងវិញ នូវរាល់គម្រោងអភិវឌ្ឍន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយ។
2024-09-17
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីអះអាងថា ដីព្រៃកប់សពរបស់ពួកគាត់ចំនួន ៤កន្លែងត្រូវបានក្រុមហ៊ុនឯកជនរំលោភយក។ ចំណែកអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះមិនព្រមទប់ស្កាត់ និងជួយដោះស្រាយនោះទេ ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរត្រូវតែស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋជុំវិញករណីនេះ ប្រសើរជាងគេចវេះមិនព្រមដោះស្រាយឲ្យពួកគាត់។
2024-09-12
ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន ពេញនិយមធ្វើស្រែ ដោយបណ្ដាក់ជី និងថ្នាំពីឈ្មួញ ដែលធ្វើឱ្យការចំណាយលើការបង្កបង្កើនផល កាន់តែច្រើនជាងមុន។ ការធ្វើស្រែអត់មានដើមទុននេះ បានធ្វើឱ្យកសិករមួយចំនួន ធ្លាក់ខ្លួនជំពាក់បំណុល នៅពេលតម្លៃកសិផលចុះថោក ដែលបណ្ដាលឱ្យកសិករខ្លះ ត្រូវគេរឹបអូសយកស្រែ ខ្លះខ្ចីប្រាក់ពីធនាគារយកមកសងថ្លៃជី និងខ្លះទៀត ឆ្អែតចិត្តឈប់ធ្វើស្រែ ហើយធ្វើចំណាកស្រុក។
2024-09-11
ប្រជាពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងយំសោកស្ដាយដីស្រែ ដែលធ្លាប់បង្កបង្កើនផលអស់រយៈពេលជិត៣០ឆ្នាំ ដោយសារយន្តការវាស់វែង និងដោះដូរដីរបស់រដ្ឋបាលខេត្ត។ ពួកគាត់ថា ក្រោយពីបាត់បង់ដីស្រែកន្លែងចាស់នេះទៅ ពួកគាត់អាចនឹងឈប់ធ្វើស្រែ ព្រោះដីទីតាំងថ្មី ដែលអាជ្ញាធរដោះដូរឱ្យនោះ ជាតំបន់ព្រៃ មានទីតាំងឆ្ងាយពីផ្ទះ និងមានទំហំតូច ហើយថែមទាំងគ្មានប្រព័ន្ធប្រឡាយទឹកថែមទៀត។