ប័ណ្ណសារព័ត៌មាន
2023-12-04
តំណាងពលរដ្ឋមានទំនាស់ដីធ្លី និងតំណាងកូដករណាហ្គាវើលដ៍ (NagaWorld) លើកឡើងដូចៗគ្នាថា ពួកគេមិនសូវមានក្ដីរំពឹងទៅលើក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន ថាអាចជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបាននោះឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន មិនត្រឹមតែបង្កើនបន្ទុកចំណាយថវិកាជាតិតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កទំនាស់ការងារជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង។
2023-11-20
តំបន់ភូមិធម្មជាតិរុនតាឯក ឋិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាកន្លែងអាជ្ញាធរជាតិអប្សរា រៀបចំដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលជម្លៀសពីតំបន់អង្គរទៅរស់នៅទីនោះ បានក្លាយជាបញ្ហាចម្រូងចម្រាស់ផ្នែកជីវភាព និងមុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។
2023-11-18
សហគមន៍ និងសង្គមស៊ីវិលសាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ ឲ្យតំណាងសហគមន៍ដីធ្លីខេត្តកោះកុងចំនួន ៨នាក់ ឈ្នះក្ដី លោក ហេង ហ៊ុយ ។ ពួកគាត់លើកឡើងថា ការសម្រេចនេះ ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលសម្រេចឲ្យពលរដ្ឋឈ្នះអ្នកមានលុយ មានអំណាច និងស្នើដល់តុលាការគ្រប់ជាន់ថ្នាក់យកគំរូតាមសាលាឧទ្ធរណ៍ព្រះសីហនុ។
2023-11-16
សហគមន៍រងគ្រោះដីធ្លី នៅខេត្តស្វាយរៀង បាននាំគ្នាកាត់បន្ថយការចំណាយប្រាក់ទៅលើអាហារប្រចាំថ្ងៃ ដើម្បីសន្សំប្រាក់ទុកសងទៅម្ចាស់បំណុល ។មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលមានវិធានការរកដំណោះស្រាយជាបន្ទាន់ កុំឱ្យពលរដ្ឋរងទុក្ខកាន់តែខ្លាំងច្រើនឡើងជាងនេះ។
2023-11-14
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យអាជ្ញាធររដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរ និងត្រូវកែលម្អកន្លែងតាំងទីលំនៅថ្មីសម្រាប់ពលរដ្ឋ ដែលត្រូវបានបណ្ដេញចេញទៅនៅក្រៅតំបន់អង្គរ ឱ្យពួកគេរស់នៅបានសមរម្យ។
2023-11-11
ពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរបានកាយដីភូមិរបស់គាត់យកទៅលក់ក្រោមហេតុផលស្ដារអូរធម្មជាតិ ដែលបណ្ដាលឱ្យដីរបស់គាត់រួមតូច ប៉ះពាល់ដល់ការដាំដំណាំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា គម្រោងស្ដារប្រព័ន្ធធារាសាស្ត្ររបស់អាជ្ញាធរនៅទីនោះមិនសមហេតុផល។
2023-11-10
ពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរបានកាយដីភូមិរបស់គាត់យកទៅលក់ក្រោមហេតុផលស្ដារអូរធម្មជាតិ ដែលបណ្ដាលឱ្យដីរបស់គាត់រួមតូច ប៉ះពាល់ដល់ការដាំដំណាំ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា គម្រោងស្ដារប្រព័ន្ធធារាស្ត្ររបស់អាជ្ញាធរនៅទីនោះមិនសមហេតុផល។
2023-11-10
ជនជាតិដើមភាគតិចព្នងជិត ២រយនាក់ រស់នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ វិច្ឆិកា បានលើកគ្នាតវ៉ាជាថ្មីទៀត នៅទីស្នាក់ការសហគមន៍ ដើម្បីទាមទារឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះ អនុវត្តតាមការសន្យាមុនពេលបោះឆ្នោតថា នឹងចុះបញ្ជីដីសមូហភាពជូនសហគមន៍។
2023-10-30
ក្រសួងយុត្តិធម៌បានទទួលពាក្យបណ្ដឹងរបស់អតីតប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន នៅថ្ងៃទី៣០ តុលា ដែលលោកបានស្នើឱ្យក្រសួងជួយរកយុត្តិធម៌ជូនលោក រឿងឈ្មួញដីអ្នកស្រី ទួន ចន្ទ្រា រំលោភយកដីកម្មសិទ្ធិរបស់លោក និងប្ដឹងលោកទៅតុលាការថែមទៀត។
2023-10-29
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាង១០០នាក់ប្រមូលផ្តុំគ្នារារាំងមិនឱ្យក្រុមហ៊ុនឯកជនយកគ្រឿងចក្រឈូសដីលុបបឹងអាស្រ័យផលរបស់ពួកគាត់។ ពលរដ្ឋចោទអាជ្ញាធរខណ្ឌព្រែកព្នៅថាជាអ្នកបើកដៃឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹង។
2023-10-28
សកម្មជនដីធ្លីមកពីសហគមន៍១៩៧គ្រួសារ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន៩នាក់សង្ឃឹមថា សាលាឧទ្ធរណ៍ប្រចាំខេត្តព្រះសីហនុ នឹងផ្ដល់ភាពយុត្តិធម៌ និងទម្លាក់បទចោទទាំងអស់ឱ្យពួកគាត់សេរីភាពឡើងវិញ។ ក្ដីសង្ឃឹមនេះ គឺបន្ទាប់ពីតុលាការជាន់ខ្ពស់ បានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ពួកគាត់ កាលពីថ្ងៃទី២៦ ខែតុលា ហើយតុលាការ គ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ។
2023-10-28
មន្ត្រីសង្គមស៊ីវិលគាំទ្រអាជ្ញាធរព្រះវិហារដែលចាត់វិធានការតឹងរ៉ឹងលើឈ្មួញមានអំណាច ដែលបានឈូសឆាយបំផ្លាញផ្ទះពលរដ្ឋប្រមាណ ១០គ្រួសារ នៅស្រុកគូលែន ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
2023-10-27
ពលរដ្ឋជិត ១០០គ្រួសារអំពាវនាវឱ្យអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ផ្តល់ដំណោះស្រាយ ករណីដីស្រែចម្ការរបស់ពួកគាត់ ត្រូវមន្ត្រីសុរិយោដីឃុបឃិតជាមួយអ្នកមានលុយមានអំណាចធ្វើប្លង់រឹង រំលោភយកអស់ជាង ១០០ហិកតារ។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តនេះពន្លឿន ស៊ើបអង្កេតករណីនេះដោយតម្លាភាពនិងយុត្តិធម៌។
2023-10-27
សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៦ តុលា បើកសវនាការបណ្ដឹងជំទាស់របស់សហគមន៍ដីធ្លីខេត្តកោះកុងចំនួន៩នាក់ ដែលបានប្ដឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តកោះកុង កាលពីខែសីហា កន្លងទៅ
2023-10-26
ពលរដ្ឋរាប់រយនាក់រស់នៅខេត្តសៀមរាប បន្តរារាំងអាជ្ញាធរជាតិអប្សរាមិនឱ្យរុះរើផ្ទះសម្បែង រោងបាយ និងជញ្ជាំងផ្ទះ របស់ពលរដ្ឋ រយៈពេល ២ថ្ងៃជាប់គ្នា។