អាមេរិក​ប្រកាស​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​អ្នកស្រី សៀង ចាន់ហេង ចូល​ទឹក​ដី​អាមេរិក

ដោយ អាស៊ីសេរី
2018.02.19
សៀង ចាន់ហេង ៦២២ អ្នកស្រី សៀង ចាន់ហេង ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍។
Photo: RFA

ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ គឺ​អ្នកស្រី សៀង ចាន់ហេង ត្រូវ​បាន​សហរដ្ឋអាមេរិក​ប្រកាស​មិន​ផ្ដល់​ទិដ្ឋាការ​ចូល​ទឹកដី​សហរដ្ឋអាមេរិក​ឡើយ ដោយសារ​តែ​ក្រុមហ៊ុន​របស់​អ្នកស្រី អភិវឌ្ឍន៍​រំលោក​លើ​ដីធ្លី​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​នូវ​ភាព​អយុត្តិធម៌។

អ្នកស្រី សៀង ចាន់ហេង គឺ​ជា​អ្នក​ជំនួញ​ទី១​ហើយ ដែល​អាមេរិក​ផ្អាក​មិន​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ចូល​ទឹក​ដី​អាមេរិក ក្រៅ​ពី​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ក្រុម​គ្រួសារ ដែល​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។