សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​តុលាការ​បន្ទាយមានជ័យ​ឃុំ​ខ្លួន

តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​បី​នាក់ នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត និង​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
ដោយ សួន សុផលមុន្នី
2013-07-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
Photo: RFA

សកម្មជន​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ។ ប៉ុន្តែ មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ប្រតិកម្ម​ថា សកម្មជន​ទាំង​បី​នាក់​នោះ​គ្រាន់​តែ​ធ្វើ​សកម្មភាព​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​តែ​ប៉ុណ្ណោះ។

មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​អះអាង​ថា សកម្មជន​របស់​ខ្លួន​បី​នាក់ ដែល​ធ្វើ​សកម្មភាព​ចែក​អាវ​យឺត នាឡិកា វិទ្យុ និង​ស៊ីឌី នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​សប្ដាហ៍​នេះ ពុំ​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា មេ​ដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បញ្ជាក់​ថា សកម្មជន​របស់​ខ្លួន​ទាំង​បី​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ប៉ុណ្ណោះ ហើយ​សកម្មភាព​នោះ លោក​ចាត់​ទុក​ថា​អំពើ​មនុស្ស​ធម៌។

លោក សួន សេរីរដ្ឋា៖ «សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ គាត់​អត់​មាន​ទោស​អត់​មាន​កំហុស​អី​សោះ ពីព្រោះ​ការ​ចែក​អំណោយ​វា​អត់​មាន​ច្បាប់​ណា​ដាក់​ទោស​អ្នក​ចែក​អំណោយ​ទេ ហើយ​អាវ​យឺត វិទ្យុ​សម្រាប់​ស្ដាប់​ព័ត៌មាន នាឡិកា​សម្រាប់​ពាក់​លំអ​ទាំងអស់​ហ្នឹង វា​មិន​មែន​ជា​គ្រឿង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ វា​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ វា​ជា​មនុស្ស​ធម៌។ ដូច្នេះ ការ​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​កាត់​ទោស​ដល់​តុលាការ ខ្ញុំ​សួរ តើ​ក្នុង​ប្រទេស​ខ្មែរ​មាន​ច្បាប់​សម្រាប់​កាត់​ទោស​អ្នក​ចែក​អំណោយ​ទេ»

ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​របស់​ខ្លួន​ទាំង​បី​រូប​នេះ លោក សួន សេរីរដ្ឋា ពុំ​អាច​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​ពួក​គេ​ឲ្យ​រួច​ខ្លួន​បែប​ណា​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ នឹង​មិន​បោះបង់​ចោល​សកម្មភាព​របស់​ខ្លួន​នោះ​ទេ។ ហើយ​លោក​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា គោរព​ច្បាប់ ចៀសវាង​ការ​គោរព​បទ​បញ្ជា។

ឆ្លើយ​តប​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្ដមសេនីយ៍ លោក ខៀវ សុភ័គ ប្រតិកម្ម​ថា សកម្មជន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ពុំ​មាន​គ្នា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​ទេ។ លោក​គូស​បញ្ជាក់​ថា នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង លោក សួន សេរីរដ្ឋា ជា​អ្នក​ចេញ​មុខ​ការពារ​សត្រូវ​ឈ្លាន​ពាន​កម្ពុជា។ ហើយ​ចលនា​នេះ​ពុំ​មែន​ជា​ចលនា​តស៊ូ​តាម​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ តែ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា ជួប​ប្រទះ​នូវ​សង្គ្រាម៖ «បើ​សិន​ជា​គាត់​មាន​បំណង យើង​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត មិន​ខុស​អី​កាល​ពី​ឆ្នាំ​២០០៨...»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា បច្ចុប្បន្ន កម្ពុជា ខិតខំ​រក្សា​សន្តិសុខ និង​បរិយាកាស​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឲ្យ​បាន​ល្អ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។

កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នោះ កាល​ពី​ដើម​សប្ដាហ៍​នេះ ហើយ​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត និង​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

សកម្មជន​ទាំង​៣​នាក់​នោះ មាន​ឈ្មោះ សេរី ប៊ុនឡុង ឈ្មោះ សេង សុខម៉េង និង​ឈ្មោះ អ៊ុំ ភិរុណ។ ក្នុង​ការ​ចាប់​ខ្លួន​នោះ សមត្ថកិច្ច​រឹបអូស​បាន​អាវ​យឺត​ជាង ១០០​អាវ (១០៩​អាវ) ដែល​មាន​សរសេរ​អក្សរ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ "ប្រឆាំង​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដែល​គ្មាន​សេរី និង​យុត្តិធម៌"។ ទន្ទឹម​គ្នា​នោះ ក៏​មាន​ការ​រឹបអូស​បាន​នាឡិកា​ដែល​មាន​ស្លាក​សញ្ញា​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ជាង ៣០០​គ្រឿង (៣៤១​គ្រឿង) វិទ្យុ ២៥​គ្រឿង វីស៊ីឌី ៨៨​បន្ទះ និង​កុំព្យូទ័រ​យួរ​ដៃ ២​គ្រឿង​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

Suo Serey Ratha play dangerous game. Please, all Kone Khmer be smart don't play with fire,it'll burn you badly.

Jul 06, 2013 01:13 AM

អ្នក​អាន​អនាមិក

សូមកុំព្យាយាមនាំទុក្ខដល់ជនស្លូតត្រង់តទៅទៀតអី !

Jul 06, 2013 12:40 AM

khmer

ពី PP

សូមកុំមកបំផ្លាញកម្ពុជា ជនក្បត់សួន​ សេរីរដ្ឋា។

Jul 05, 2013 08:41 PM

ភាពភ្នំពេញ

ពី Phnom Penh

នៅមិននៅទៅលេងក្បួនចូលអន្ទាក់ហ៊ុនសែន!!!!!!!

Jul 05, 2013 06:16 PM

KONE KHMER

ពី PHNOM PENH

TO ALL KHMER:
HUN SEN GOVERNMENT FEEL FEAR OF THE Khmer People Power Movement (K.P.P.M) WHICH LEADED BY Mr. SOURN SEREY RATHA.
THIS K.P.P.M HAS NO TIME TO WAST. THIS K.P.P.M DO IT REAL TO DEAL WITH HUN SEN AND YOURN, UNLIKE SAM RAINSY, AND KEM SOKHA PARTY..........
ALL KHMER READERS SHOULD VISIT http://www.kppmradio.org/
HELP KHMER THAT MAKES SENSE !!!

Jul 05, 2013 02:04 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល