ក្រសួង​មហាផ្ទៃ​ស្នើ​បង្កើត​មាត្រា​ថ្មី​មួយ​ទៀត​ដើម្បី​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

ដោយ ជាតិ ចំណាន
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បង្កើត​មាត្រា​ថ្មី​មួយ​ទៀត​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់ទោស​ទណ្ឌ​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​២១ ខែ​ធ្នូ ថា កន្លង​មក​មាន​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ប៉ុន្តែ​គ្មាន​ច្បាប់​ចែង​ដាក់ទោស​ទណ្ឌ ទើប​ធ្វើ​ឲ្យ​ជន​ប្រព្រឹត្ត​អាច​នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា កម្ពុជា មាន​ច្បាប់​ដាក់ទោស​ទណ្ឌ​ចំពោះ​ជន​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​​អនុវត្ដ​ច្បាប់៖ «»។

ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​មាន​ជន​អនាមិក​មួយ​ចំនួន​ប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ប្រមាថ​អង្គ​ព្រះមហាក្សត្រ។

​ការ​សម្រេច​បែប​នេះ កើត​មាន​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដោយ​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំង​ឡាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ។ ក្នុង​ពេល​នោះ​ដែរ ក្រសួង​មហាផ្ទៃ សម្រេច​បិទ​ហ្វេសប៊ុក​មួយ​ឈ្មោះ "សមាគម​វៀតណាម​នៅ​កម្ពុជា" ដែល​បាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ។

​ចំពោះ​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល លោក សន ជ័យ យល់​ថា ចំណាត់ការ​របស់​ក្រសួង​ត្រឹម​បិទ​ហ្វេសប៊ុក​មួយ​ឈ្មោះ "សមាគម​វៀតណាម​នៅ​កម្ពុជា"  ដែល​ប្រមាថ​ព្រះមហាក្សត្រ​មិន​ទាន់​គ្រប់គ្រាន់​ទេ ក្រសួង​ត្រូវ​រក​ឲ្យ​ឃើញ​ថា អ្នក​ណា​នៅ​ពី​ក្រោយ​ហ្វេសប៊ុក នោះ។

​ទាក់ទង​នឹង​សំណើរ​សុំ​របស់​ក្រសួង​មហាផ្ទៃ ស្នើ​សុំ​បន្ថែម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ គាំទ្រ​ការបង្កើត​មាត្រា​នេះ។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​សុំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ មិន​មែន​អនុវត្ត​ចំពោះ​បុគ្គល​មួយ​ក្រុម​នោះ​ឡើយ៖ «»។

ប៉ុន្តែ លោក ជូង ជូងី មេធាវី  មេធាវី​ការពារ​ក្តី​គណបក្ស​ប្រឆាំង ផ្តល់​ការ​អត្ថាធិប្បាយ​យ៉ាងខ្លី​ថា ក្រមព្រហ្មទណ្ឌ​បាន​ចែង​រួច​ហើយ​ពី​ការ​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ ដូច្នេះ​លោក​យល់​ថា មិន​ចាំបាច់​បន្ថែម​មាត្រា​ថ្មី​នោះ​ទេ៖ «»។

​ដោយ​ឡែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និយាយ​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ប៉ុន្តែ​គ្មាន​មាត្រា​ណា​ចែង​ដាក់ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ទេ។  ដំណើរ​ការ​នៃ​ការ​ស្នើ​សុំ​នេះ នឹង​ត្រូវ​ជជែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ពេល​ណា​ប្រមុខ​រដ្ឋាភិបាល​យល់ស្រប​នឹង​សំណើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Dan

ពី LA

កុំធ្វើទីងមោងតាមនាយខ្វាងទៅគ្មានអ្នកណាមើលងាយទេ

Dec 23, 2017 08:51 AM

អ្នក​អាន​អនាមិក

នៅប្រទេសថៃ ស្តេចថៃ ខ្លាច លោក ថាក់ សុីន ធ្វើតាមដូច លោក ហ៑ុន សែន មិិនគោរពស្តេច ក៏ កំចាត់ លោក ថាក់ សុីន ចេញទៅ

Dec 22, 2017 11:47 PM

អ្នក​អាន​អនាមិក

ជនដែលប្រមាថ ព្រះមហាក្សត្រ មានតាចាស់ ហ៑ុន សែន ប្រមាថ ហើយថែមគំរាម សម្តេចកូន សម្តេចឳ ថែមទៀតផង !

Dec 22, 2017 02:59 AM

អ្នក​អាន​អនាមិក

គាំទ្រគំនិតនេះ

Dec 22, 2017 01:08 AM

គេហទំព័រ​ទាំងមូល