តុលាការ​ផ្ដន្ទាទោស​លោក ហុង សុខហួរ ដាក់​ពន្ធនាគារ​៧​ឆ្នាំ​ទាក់ទង​បញ្ហា​ព្រំដែន

ដោយ ស៊ុន ហេង
2016-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បណ្ដើរ​ចេញ​ពី​តុលាការ​កំពូល​ដើម្បី​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦។
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បណ្ដើរ​ចេញ​ពី​តុលាការ​កំពូល​ដើម្បី​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Rann Samnang

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ ការ​ផ្ដន្ទាទោស​នេះ ក្រោយ​ពី​តុលាការ​ឃុំឃាំង​លោក​អស់​រយៈពេល​ជាង ១​ឆ្នាំ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ហុង សុខហួរ នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា ក្រោម​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​នឹង​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក ហុង សុខហួរ និង​ក្រុម​មេធាវី​របស់​លោក មិន​បាន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នេះ​ឡើយ។

មេធាវី​ការពារ​ក្តី​របស់​លោក ហុង សុខហួរ គឺ​អ្នកស្រី ម៉េង សុភារី ឲ្យ​អាស៊ីសេរី​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ស្តាប់​សាលក្រម​នេះ​ថា ការ​កាត់​ក្តី​នេះ​មិន​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​អ្នកស្រី​ឡើយ ព្រោះ​ខាង​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ខាង​មេធាវី​ការពារ​ក្តី​លោក ហុង សុខហួរ បាន​បង្ហាញ​ពី​ភស្តុតាង​ពេញលេញ​ដើម្បី​ការពារ​កូន​ក្ដី​របស់​ខ្លួន គឺ​លោក ហុង សុខហួរ។

អ្នកស្រី ម៉េង សុភារី ថា​ក្រុម​មេធាវី​ការពារ​ក្តី​លោក ហុង សុខហួរ បាន​ស្នើ​ឲ្យ​សវនាការ​តភ្ជាប់​ទៅ​អ៊ីនធឺណិត ដើម្បី​ចូល​ទៅ​មើល​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ត្រូវ​បាន​ចែកចាយ​តាំង​តែ​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ

បន្ថែម​ពី​លើ​នេះ​ទៀត មេធាវី​ការពារ​ក្តី​លោក ហុង សុខហួរ ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​តុលាការ​អញ្ជើញ​អ្នក​បច្ចេកទេស​សន្ធិសញ្ញា​ព្រំដែន​ឲ្យ​មក​ពិនិត្យ​លើ​លិខិត​នោះ ដើម្បី​វាយ​តម្លៃ​ថា វា​ពិត​ជា​លិខិត​សាធារណៈ​មែន​ដែរ​ឬ​ទេ? សំណើ​នេះ ក៏​ត្រូវ​បាន​តុលាការ​បដិសេធ​ដូច​គ្នា។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ឆ្លើយ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បដិសេធ​នេះ តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ភ្ជាប់​អ៊ីនធឺណិត និង​ការ​អញ្ជើញ​អ្នក​ឯកទេស​សន្ធិសញ្ញា​មក​ចូលរួម គឺ​មិន​ចាំបាច់​ឡើយ។

អ្នកស្រី ម៉េង សុភារី ថា​ជំហាន​បន្ទាប់ គឺ​លោក ហុង សុខហួរ ផ្ទាល់​ជា​អ្នក​សម្រេច​ថា​នឹង​ប្ដឹង​ឧទ្ធរណ៍ ឬ​ក៏​យ៉ាង​ណា​នោះ?

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​សារ​អេឡិចត្រូនិក​មួយ​មក​អាស៊ីសេរី​នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ឆ្នាំ​២០១៦ ថា​ការ​ស្រាវជ្រាវ​លើ​ករណី​លោក ហុង សុខហួរ មាន​លក្ខណៈ​ងាយ​ស្រួល គឺ​គ្រាន់​តែ​តុលាការ​នៅ​កម្ពុជា ប្រើ​អ៊ីនធឺណិត រួច​ចូល​ទៅ​គេហទំព័រ​មួយ​ឈ្មោះ​ថា www.worldkhmerradioonline.com ដែល​ត្រូវ​បាន​បង្ហោះ​ឯកសារ​កិច្ចព្រមព្រៀង​ព្រំដែន​កម្ពុជា-វៀតណាម តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៣ មក​នោះ តុលាការ​នឹង​ឃើញ​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ

លោក សម រង្ស៊ី ឲ្យ​លោក ហ៊ុន សែន និង​តុលាការ​នៅ​ប្រទេស​កម្ពុជា ទៅ​តវ៉ា​រក​រឿង​អ្នក​ដែល​រៀបចំ​គេហទំព័រ​នោះ​នៅ​សហរដ្ឋ​អាមេរិក តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ មុន​នឹង​មក​រក​រឿង​លោក ហុង សុខហួរ ពេល​នេះ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថាការ​សម្រេច​របស់​តុលាការ​ដាក់​ពន្ធនាគារ​លោក ហុង សុខហួរ ចំនួន ៧​ឆ្នាំ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ លោក​ថា ការ​ផ្ដន្ទាទោស​នេះ​មិនបាន​ផ្អែក​លើ​ភស្តុតាង​អ្វី​ច្បាស់លាស់​នោះ​ទេ គឺ​មាន​ចេតនា​នយោបាយ ដែល​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​សង្គម​កម្ពុជា៖ «លិខិត​របស់​ក្រសួង​ជា​ការ​ចាប់​ផ្ដើម​មួយ​នៃ​ការ​និយាយ​រក​គ្នា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក្នុង​រឿង​គ្រប់គ្រង​ធនធាន​ធម្មជាតិ ខ្សាច់។ យើង​សង្គម​ស៊ីវិល​យើង​ស្វាគមន៍​ចំពោះ​ការ​បង្ហាញ​ណា​មួយ​ក្នុង​ប្រជុំ​ទល់​មុខ​គ្នា​រវាង​សង្គម​ស៊ីវិល និង​ក្រសួង​រ៉ែ និង​ថាមពល»។ ​

លោក ហុង សុខហួរ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ពោល​គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

ត្រឹមត្រូវ​ណាស់ បង​ហានិភ័យ ពីតាកែវ សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩​ត្រូវបានចាត់ទុកជាមោឃៈក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បី​រក្សា​បូរណភាព​ទឹកដីកម្ពុជា​ គឺអ្នកដែលបានកែ​ដាក់បង្កើត​សន្ធិសញ្ញាបន្ថែមស្អីគេ​នោះ​ ហ្នឹង​ហើយ​ជា​ពួក​ក្បត់​ជាតិ​ខ្មែរ​ត្រូវមានទោសជាអ្នកក្បត់ជាតិ​ ។
សុំ​ជន​រួម​ជាតិ​ខ្មែរ កត់សំគាល់​ ​នេះ​ហើយ ជា​របប​សេ្ដច​ពាល​ក្បត់​ជាតិក្បត់​​មាតុភូមិខ្មែរ! ពួក​វា​ជាឃាតក​​ជំនាន់​ទី​២ បន្ទាប់ពី​ក្រុម​ឃាតកល្ងង់ខ្លៅ​​ជំនាន់ទី១ ដែល​បាន​បង្កើត​របប​ប្រល័យ​ពូជសាសន៍​សម្លាប់​ជាតិ​ឯង​ កម្ទេច​ប្រទេស​ខ្មែរ​ឲ្យ​រាប​ដល់ដី ។ ​វា​ច្បាស់ក្រឡែតណាស់​ ដែល​តុលាការ ​ជា​ឧបករណ៍នយោបាយ​របស់​បក្ស​ប្រជាជន​​ ជា​ឧបករណ៍​ចាប់ចង​​​អ្នក​នយោបាយខ្មែរ ​អ្នក​សេ្នហា​ជាតិ​ការ​ពារ​ទឹកដី អ្នក​តស៊ូមតិ​ទាម​ទារ​យុត្តិធម៌ សិទ្ធិសេរីភាព​ ។ល។ ​​ ឲ្យ​តែ​ប្រឆាំង​នឹង​យួន​ឈ្លានពាន​ ពួក​វា​ចោទ​បញ្ច្រាស ឲ្យ​ប្រជាជន​ខ្មែរ​ ថា ​ក្បត់ជាតិ ហើយ​​ចាប់​ដាក់គុក​ ឬលួច​បាញ់​សម្លាប់​ចោល និង​វាយ​សំពងក្បាល​គាបសង្កត់ ​បំបិទ​សិទ្ធិ​សេរីភាពតាម​គ្រប់កលល្បិច​ទាំងអស់ ។

Nov 09, 2016 12:55 AM

M

ពី PP

The more repression of CCP on Khmer Nation the merrier deeper the cavern for CCP after the election 2018!!

Nov 08, 2016 01:18 AM

ហានិភ័យ

ពី តាកែវ

សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩​ត្រូវបានចាត់ទុកជាមោឃៈក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ៩១ ហើយអ្នកដែលបានកែ​ដាក់ជាសន្ធិសញ្ញាបន្ថែមទៅវិញទេ ដែលត្រូវមានទោសជាអ្នកក្បត់ជាតិ។

Nov 07, 2016 07:37 PM

អ្នក​អាន​អនាមិក

លោកតុលាការ អើយលោកតុលាការ! នៅសាងកម្មពៀរដល់ណាទៀតទើបឈប់? ប្រយ័ត្នតែសម្តេចធ្លាក់បុណ្យ ពួកលោកឯងអស់ហ្នឹងជាប់គុកណា! សង្ឃឹមថាទេវតានិងមានភ្នែកទៅចុះ។

Nov 07, 2016 11:01 AM

អ្នក​អាន​អនាមិក


ការសម្រេចក្តីដោយអយុត្តិធម៌របៀបហ្នឹងតើឲ្យរាស្រ្តខ្មែរនៅស្ងៀមស្ងប់មិចនឹងកើតទៅ? ពេលខ្មែរបញ្ចេញមតិថាគេធ្វើបដិវត្តន៍ពណ៌។

នៅក្រោមការដឹកនាំដ៍មហាអច្ឆរិយរបស់ដែកជោរ រាស្រ្តខ្មែរស្លូតត្រង់អ្នកចេះដឹងត្រូវបានបាញ់សម្លាប់យ៉ាងសាហាវចាប់ដាក់គុកយ៉ាងអយុត្តិធម៌ ទុកតែយួនឲ្យដើរពេញស្រុកយ៉ាងសុខស្រួលមានសិទ្ធិសេរីយ៉ាងអនាធិបតេយ្យ។ នៅក្រោមមេឃលើដីមិនដែលឃើញទេ មានតែប្រទេសខ្មែរទេដែលយួនវាបានបង្កើតជាល្ខោនឲ្យខ្មែរសម្លាប់ខ្មែរហើយវានាំគ្នាសើច សូម្បីតែប្រជាជនយួនខ្លះវាថាអ្នកដឹកនាំខ្មែរភ្លើ។ តាមការពិតទៅយួនវាមិនយកអ្នកឆ្លាតឬអ្នកមានប្រាជ្ញាមកធ្វើជាអាយ៉ងរបស់វាទេ វាប្រើមិចនឹងកើតទៅ?

Nov 07, 2016 07:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល