តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប​ទៀត​​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង​ស្រីមុំ​និង​លោក កឹម សុខា

មេធាវី​ការពារ​ក្ដី​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ គឺ​លោក គឹម វាសនា ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ក្រោយ​តុលាការ​បញ្ចប់​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ថា ស្រី​មុំ​ ចូល​បំភ្លឺ ទាក់ទង​នឹង​សំណុំ​រឿង​សញ្ចារកម្ម​ដែល​ពាក់ព័ន្ធ​នឹង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​៣​រូប។

តំណាងរាស្ត្រ​ទាំង​បី​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​រួម​មាន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។

ក្នុង​បណ្ដឹង​នេះ តុលាការ​ក្រុង​ភ្នំពេញ​ ធ្លាប់​បាន​កោះ​ហៅ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា មក​បំភ្លឺ​តាម​ការ​ចោទ​ប្រកាន់​នេះ ចំណែក​លោក កឹម សុខា ក៏​ត្រូវ​ហៅ​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ប៉ុន្តែ​​អ្នក​ទាំង​៣ មិន​ដែល​មក​ឆ្លើយ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។