កម្ពុជា​ប្រគល់​ជនជាតិ​ថៃ​២៥​នាក់​ទៅ​ថៃ​វិញ​ដែល​ជាប់​ទោស​ពី​បទ​ជំរិត​ទា​លុយ​តាម​អនឡាញ

ដោយ អាស៊ីសេរី
2018-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាពឯកសារសាលាដំបូងរាជធានីភ្នំពេញ។
រូបភាពឯកសារសាលាដំបូងរាជធានីភ្នំពេញ។
RFA

អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ឧក្រិដ្ឋ​ជនជាតិ​ថៃ​២៥​នាក់ ទៅ​អោយ​អាជ្ញាធរ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២២ ធ្នូ ដើម្បី​ចាត់ការ​បន្ត បន្ទាប់ពី​ជនជាតិ​ថៃ​ទាំងនេះ ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ១០​ខែ ពី​បទ​បាន​ឃុបឃិត​ជាមួយ​ជនជាតិ​ចិន​តៃវ៉ាន់ ក្នុង​អំពើ​ចាប់ជំរិត​ទា​លុយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​អ៊ីនធឺណិត ពី​ក្នុង​ប្រទេស​កម្ពុជា។

សារព័ត៌មាន​ថៃ The Nation ផ្សាយ​អោយ​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ថា អាជ្ញាធរ​ខ្មែរ​បាន​ប្រគល់​ជនជាតិ​ថៃ​ទាំងនោះ​ទៅ​ឲ្យ​អាជ្ញាធរ​ថៃ​វិញ តាម​ច្រក​ប៉ោយប៉ែត។ ជនជាតិ​ថៃ​ទាំង​២៥​នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​ជនជាតិ​ចិន​តៃវ៉ាន់ ៤​នាក់​ផ្សេងទៀត នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នា​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ តាម​សំណើ​របស់​ប៉ូលិស​ថៃ ក្នុង​ការ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ទូរស័ព្ទ​ជំរិត​ទា​ប្រាក់ ដោយ​បង្ខំ​អោយ​ជនជាតិ​ថៃ នៅ​ក្នុង​ប្រទេស​ថៃ​បង្វិល​លុយ​ទាំងនេះ​តាម​កុង​ធនាគារ​មក​អោយ​ខ្លួន។

ជនជាតិ​ថៃ​ទាំងនេះ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​ចំនួន ២​ឆ្នាំ ហើយ​នឹង​ត្រូវ​ជាប់ទោស​បន្ត​នៅ​ក្នុង​ប្រទេស​ថៃ ចំណែក​ជនជាតិ​តៃវ៉ាន់​ទាំង ៤​នាក់​វិញ ត្រូវ​បាន​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​ចំនួន ៣​ឆ្នាំ។ អាជ្ញាធរ​កម្ពុជា​ក៏បាន​ប្រគល់​ជនជាតិ​ចិន​តៃវ៉ាន់​ទាំងនេះ អោយ​អាជ្ញាធរ​ចិន​រួចហើយ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល