អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​នឹង​រដ្ឋាភិបាល​កម្ពុជា​ករណី​ចំណាត់​ការ​របស់ ACU

ដោយ ចេង ម៉េងជូ
2016-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​បញ្ចប់​ការ​ចូលរួម​ទិវា​សិទ្ធិ​មនុស្ស​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៥។
តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​បញ្ចប់​ការ​ចូលរួម​ទិវា​សិទ្ធិ​មនុស្ស​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ស្ថាប័ន​នេះ​បាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ហើយ ទាក់ទង​នឹង​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ទៅ​លើ​មន្ត្រី​មួយ​រូប​របស់​ស្ថាប័ន​ខ្លួន គឺ​លោក សឺន សាលី។

អ្នកស្រី វ៉ាន់ហ៊ី លី បញ្ជាក់​ថា ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វិញ។ អ្នកស្រី​បន្ត​ថា អង្គការ​សហប្រជាជាតិ ស្វែងរក​មធ្យោបាយ​មួយ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​លើ​នីតិវិធី​តុលាការ ដោយ​ស្រប​តាម​អនុសញ្ញា​ស្ដីពី​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ។

អ្នកស្រី​បញ្ជាក់​ថា ចំណាត់​ការ​របស់​តុលាការ​ក្នុង​ករណី​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ..ប នោះ គឺ​ជា​ការ​ធ្វើ​តេស្ដ​ដ៏​សំខាន់​មួយ​ទៅ​លើ​ឯករាជ​ភាព និង​សុចរិត​ភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹង​បន្ត​តាម​ដាន​សំណុំ​រឿង​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សង្ឃឹម​ថា ដំណើរ​ការ​កាត់​ក្ដី នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​ពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

Take this bastard to ICC and everything will solved trust me ,don't wast time or money for nothing don't work ,because this crap defected everywhere parts and should recycle right away to make a new one .Let this idiot alone wolf in the wild and let evil lightning strike at his awful damn head rather than treatment .Do Same shiiiiiit and do same thing all the time ,let him goes to hell rather than forgiveness .

May 07, 2016 02:53 PM

នេម មេច

ពី ពី ប្រទេសបារាំង

សួស្តី
អស់លោកតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ការតវ៉ា វែកញែក រកខុសត្រូវជាមួយនិងពួកផ្តាច់ការ
និយមនៅ កម្ពុាជា មិនផ្តល់នូវអំណោយផលល្អទេ ។
ពីព្រោះ ពួគនេះ គេមិនប្រើទស្សនះ សុភវិនិច្ឆ័យ
វប្បធម៍ចរចារ ដូចមនុស្សនៃ ពិភព ប្រជាធិប្បតេយ្យ
សេរីនិយម នោះទេ ។ សូមលោកស្រី យល់ ហើយ​ក៏
សូម ចងចាំអោយប្បាស់ថា ពួកអ្នកដឹកនាំកម្ពុជា
បច្ចុប្បន្ននេះ ជា ពពួកអតិតខ្មែរក្រហម ធ្លាប់ប្រកាន់
គំនិតឃោឃៅ និយាយបោកប្រាស់ ភូតភរមិនចេះ
ចប់ទេ ។ ហើយជួនកាលប្រើតែភាសា​"ឈើ"ទៀត
( LANGUE DE BOIS ) ។ ភាសាឈើ គឹ និយាយ
ឥតបានការអី និយាយដើម្បីធ្វើ តែអ្នកស្តាប់ឈឺក្បាល
តែប៉ុណ្នោះ ។ បើខំ តែស្តាប់ ហើយទុកចិត្តពពួកនេះ
ថ្ងៃណាមួយ យើងនឹងវង្វែង ហើយឡប់សតិ ជាមិន
ខាន ។​
កំុយកទស្សនះមនុស្សបាន រៀនសូត្រ មានការចេះដឹង
មានការគោរពសិទ្ធិមនុស្ស ទៅ ជជែកវែកញែកជាមួយ
គោក្របី ឬ ជាមួយមនុស្សព្រៃនោះ វាធ្វើអោយតែខាត
ពេលទេ ។ ប្រការមួយទៀត បើពួកនេះ ទទួលយក
កិច្ចសន្យាណាមួយនោះ ក៏ ទៅអនាគតគេនឹងមិន
គោរព កិច្ចសន្យានោះដែរ ។ ពីព្រោះក្បួនដែល
គេបានរៀននៅ ក្នុងព្រៃ នោះ គឺ :
ភូត ភូត មិនគោរព មិនគោរព​ បំពាន​ បំពាន ​។ សូម យកមាគា៍ ICC និង​ អាំងតែរប៉ុល
(INTERPOL ) មកធ្វើជាដំណោះស្រាយវិញទៅ
ល្អជាង ។ សូម អ​.ស.ប. កំុធ្វើ ថោកជាមួយ
ពួកនេះ ។ ស្រុកខ្មែរ ជា ស្រុករបស់ប្រជាពល
រដ្ឋខ្មែរ មិនមែនជាសម្បត្តិផ្ទាល់ខ្លួនរបស់ ហ៊ុន​សែន
ទេ ។ សូមដោះស្រាយ ដើម្បីប្រជាពលរដ្ឋខ្មែរ !

May 04, 2016 04:16 AM

អ្នក​អាន​អនាមិក

ធម៏កម្មផលជាធម៏សច្ចះ  សាងអ្វីនឹងបានផលតបស្នងជាក់ជាមិនខាន ដូចជាសាងល្អបានល្អ សាងអាក្រក់បានអាក្រក់។ 

May 03, 2016 11:02 PM

HunSEn's next strategy will be decide the same fated

HunSen is trying to test Godfather"UN",in khmerouge butcher they used invisible called ANGKAR to arrest ,to kill innocent pple ,but now they use another tactic to arrest ,to kill or imprison by false accusing ,and then being arrest immediately "cold-blood strategy," to avoid international community and UN bodies or from the world eyes viewer was unlike khmreouge did it .HunSen tried to do test step by step how the world ,international community and UN body will reacted and how they will response it...if everything was clear with green light on...there will be HunSen take an opportunity to do it and how to get it away like he did with Pol Pot in killing fields "but HunSen could be fall'n love in UN's trap ".Because ,hunSen thought that no anybody else can't stop him in whatever he wants to do....otherwise HunSen thinks the UN or international community can't stop him ,because he've had distributed his UN blue heads beret troops to some part of African countries "for UN peace keeping force ",that what the UN can't take it a serious consequences to against the fascist dictator or remove him from the power "UN's soften strategy like SADDAM/GADDAFI strategy ," but could be a serious consequence in near future "for HunSen's life".

May 03, 2016 02:20 PM

អ្នក​អាន​អនាមិក

ខ្ញុំអាម៉ាប់,
ឱលោកស្រីអើយ ចាំពេលខ្មែរដាច់ពូជពីទឹកខ្លួនទើបដឹងថា វៀតណាមកំពុងឈ្លានពានខ្មែរ កំពុងលេបត្របាក់ទឹកដីខ្មែរមែនទេ? នេះជាយុទ្ធសាស្ត្រចុងក្រោយរបស់ហូ-ជីមិញ ក្នុងដំណើឆ្ពោះទៅទិសខាងលិចរបស់ខ្លួន។

May 03, 2016 02:45 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល