តុលាការ​អាមេរិក​បើក​សវនាការ​ករណី​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​និង​លោក ហ៊ុន ម៉ាណែត

ដោយ មួង ណារ៉េត
2016-09-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
Photo: RFA

តុលាការ​នៅ​ក្នុង​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា បាន​សម្រេច​តាម​បណ្តឹង​របស់​មេធាវី​លោក មាជ សុវណ្ណារ៉ា ដែល​ស្នើ​ឲ្យ​តុលាការ​បង្គាប់​ឲ្យ​ភាគី​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ រួម​ទាំង​ឯកសារ​ដែល​រដ្ឋាភិបាល​មិន​ដែល​ប្រាប់​សាធារណជន​ឲ្យ​ដឹង​ពី​មុន។

លោក មូរតុន ក្លា (Morton Sklar) មេធាវី​ការពារ​ក្ដី​លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា លោក​ចៅក្រម ចច វូ (George Wu) សម្រេច ១០០% តាម​សំណើ​ខាង​ភាគី​លោក មាជ សុវណ្ណារ៉ា៖ «ជា​លទ្ធផល​ក្នុង​សវនាការ​នេះ ចៅក្រម ចច វូ បាន​សម្រេច​តាម​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បាន​ស្នើ​សុំ។ នេះ​ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​មួយ​សម្រាប់​ពួក​យើង។ ចៅក្រម​បាន​​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ពួក​យើង​ទាមទារ​យក​ព័ត៌មាន​សំខាន់ៗ​ពី​រដ្ឋាភិបាល​កម្ពុជា និង ហ៊ុន ម៉ាណែត ជា​ពិសេស​ព័ត៌មាន​សម្ងាត់​ដែល​មិន​ដែល​ធ្លាប់​បង្ហាញ​ពី​មុន»

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ដើម​បណ្ដឹង​ក្នុង​រឿង​ក្ដី​នេះ​បាន​សម្តែង​ការ​សាទរ​ចំពោះ​សម្រេច​របស់​តុលាការ​ក្រុង​ឡូសអែនជឺឡេស​នេះ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លទ្ធផល​នៅ​ក្នុង​ភោជនីយដ្ឋាន ហាក់ ហៀង ដែល​មាន​ការ​ចូលរួម​ពី​មេធាវី​របស់​អ្នកស្រី ព្រម​ទាំង​មាន​ការ​សម្ដែង​សិល្បៈ​របស់​លោក DJ ខ្លា សាទរ​ចំពោះ​លទ្ធផល​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Please help Cambodian for justice,
forestry destroy, people homeless,land loose by power man,Human Rights, free and fair election

Sep 02, 2016 09:58 PM

អ្នក​អាន​អនាមិក

I don't know what will happen !

Sep 01, 2016 11:14 PM

អ្នក​អាន​អនាមិក

Cambodia needs help to end Hun Sen dictatorship
As long as Hun Sen and his corrupted government remains in power there is no justice in Cambodia. Hun Sen and his government needs to be abolished from Cambodia as soon as possible with no further delay. Hun Sen destroyed so many innocent lives like you see on this video clip and many more out there similar to this one.
There are too many Khmer people who have been suffering under tyrannical and thuggish regime. Crimes committed against Khmer people have never been solved. There no conformity of truth or fact in dealing with criminals whom many of them are Cambodian government officials, their party members, their family members, friends and relatives.
Khmer people must find ways to rise up and demand to the world to help eliminate injustices in Cambodia. And it is very crucial to let the world know that the tyrants who frighten Khmer people and commit all kind of crimes against them with impunity are terrorists, and that the people who seek justices from the tyrannical regime are not being twisted around.
As long as Cambodian people are under their control; Vietnam, Hun Sen and his CPP teammates can give order and or force most of them how to vote, when to vote, where to vote and whom to vote for. And that's all they need. With Vietnam's puppet regime in place, Vietnam can have Cambodians vote any way Vietnam wants. There is no need to have blood shed or fight in wars any more. This is the brand new way to conquer a weaker nation via "controlled

Sep 01, 2016 10:57 PM

អ្នក​អាន​អនាមិក

សូមទោសទាន មិនមាក់ងាយទេ តែវាទៅមិនរួចទេទាន បានៗតា ជា​មួយក្រុមបក្សពួកអស់លោក ប្រទេសអស់លោក និងមនុស្សអន់ៗ​ហ្នឹង​​ឯង តែជាមួយប្រទេសខ្មែរ ជាមួយអ្នកដឹកនាំដ៏ឆ្នើមរបស់ខ្មែរ​នា​សម័យ​អាគុកនេះ ច្បាប់អាមេរិកកាំងឯងនៅក្រលៀតជញ្ជាំងណុះ អត់​ប្រយោ​ជន៌ទេ កុំមកហក់ជាមួយខ្មែរបាទ ក្រែងអាមេរិកឯងធ្លាប់​បាត​ជើងសព្រាត​កាលឆ្នាំ៧៥ម្តងហើយតើ អត់រាងទៀត ជាមួយ​សម្តេច​តេជោ ជាអតីត​អ្នក​ដឹកនាំអា​ខ្មែរ​ក្រហម​ម្នាក់នេះ លោកអត់ព្រឺរោម​និងអាមេរិកឯងទេ កុំមកជោរនុះ។

Sep 01, 2016 10:21 PM

អ្នក​អាន​អនាមិក

មានតែមនុស្សឆ្កួកទេដែលអត់ព្រឺរោម​និងអាមេរិក ហើយទៅជួល lawyers បង្ហិនលុយ។

Sep 02, 2016 09:58 PM

គេហទំព័រ​ទាំងមូល