មន្ត្រី​សមាគម​អាដហុក​៤​រូប និង​មន្ត្រី​គ.ជ.ប​លោក​នី ចរិយា ត្រូវ​តុលាការ​ដោះលែង

ដោយ អាស៊ីសេរី
2017-06-29
Share
នី ចរិយា និង​មន្ត្រី​អាដហុក ៤រូប ២០១៦ ៨៥៥ (ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក នី ចរិយា ត្រូវ​បាន​​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៩ មិថុនា។

ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក តាំង ស៊ុនឡាយ ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ល្ងាច​ថ្ងៃ​ទី២៩ ខែ​មិថុនា ថា ​នេះ​ជា​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ស៊ើបសួរ​ចប់។

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក ៤​រូប គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​​លោក នី ចរិយា ត្រូវ​បាន​​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

អ្នក​ទាំង​៥ ត្រូវ​បាន​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ខ្លួន​សាកសួរ ចាប់​ពី​ថ្ងៃ​ទី២៨ មេសា ឆ្នាំ​២០១៦ ហើយ​ឈាន​ដល់​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី នៅ​ពីរ​ថ្ងៃ​បន្ទាប់ ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

សូម​​ស្ដាប់​ព័ត៌មាន​ទាក់ទង​នឹង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង គ.ជ.ប ចេញ​ពី​ពន្ធនាគារ​ដូច​ត​ទៅ៖

 

មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត (រូប​បង់​ក​ក្រមា) ក្រោយ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត (រូប​បង់​ក​ក្រមា) ក្រោយ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល