អ្នកស្រី ប៊ូ រចនា ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍

ដោយ ជុន ច័ន្ទបុត្រ
2018-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភរិយា​បណ្ឌិត​ កែម ឡី លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​លោកស្រី
ភរិយា​បណ្ឌិត​ កែម ឡី លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​លោកស្រី
Photo provided

អ្នកស្រី ប៊ូ រចនា ភរិយា​លោក បណ្ឌិត កែម ឡី ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ដែល​ថា​ប្រសិនបើ​អ្នកស្រី​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ នៅ​ថ្ងៃ​ទី៣ ខែ​មេសា ខាងមុខ នោះ​ទេ អ្នកស្រី នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវ​ច្បាប់។

ក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ​ជាមួយ លោក ជុន ច័ន្ទបុត្រ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា អ្នកស្រី ប៊ូ រចនា និង​កូនប្រុស ៥​នាក់ ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី អះអាង​ថា អ្នកស្រី មិនមែន​ជា​ដើម​បណ្ដឹង​ទេ ហើយ​ថា មូលហេតុ​ដែល​អ្នកស្រី​មិនបាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ ដោយសារ​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ថា​នឹង​អា​ចរក​យុត្តិធម៌ ដល់​ក្រុម​គ្រួសារ​របស់​អ្នកស្រី ជាពិសេស គឺ​ស្វែងរក​ឃាតក​ពិត ដែល​បាន​បាញ់សម្លាប់​ស្វាមី​អ្នកស្រី គឺ លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​មក​នេះ។

កាលពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៨ ព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អ្នកស្រី ប៊ូ រចនា ដែល​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី ត្រូវ​ចូលខ្លួន​មក​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី ៣ ខែ​មេសា ជា​កំណត់ ដើម្បី​ជំនុំជម្រះ​លើ​ជនជាប់ចោទ ឈ្មោះ អឿត អាង ហៅ​ជួប សម្លាប់ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​មីនា ឆ្នាំ ២០១៧ បាន​ប្រកាស​សាលក្រម កាត់ទោស អឿត អាង ហៅ​ជួប សម្លាប់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​ទុកជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន យល់ស្រប​ដូចគ្នា​ថា ជួប សម្លាប់​គឺជា​ឃាតក​សិប្ប​និមិត្ត។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ និង​អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ជុំវិញ​បញ្ហា​នេះ ដូចតទៅ៖

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល