លោក ជា មុនី បដិសេធ​ការ​ញុះញង់​ឲ្យ​​អឺរ៉ុប​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា

ដោយ មាន ឫទ្ធិ
2017-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល​ជាង ១០០​សហជីព ក្រោម​ការ​សម្របសម្រួល​របស់​លោក ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ជា មុនី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៃ​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​បទ​ញុះញង់ ក្នុង​ពេល​ដែល​លោក​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៥ ធ្នូ កន្លង​ទៅ​នេះ ដោយ​ចោទ​ថា លោក ជា មុនី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​កាន់តែ​លឿន​កាន់តែ​ល្អ។

ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​១៨ ធ្នូ ទាមទារ​ឲ្យ​ព្រះរាជអាជ្ញា ចោទប្រកាន់​លោក ជា មុនី និង​បក្សពួក ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ដល់​កម្មករ​និយោជិក​ចំនួន ១ លាន​ដុល្លារ​អាមេរិក។

សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក មាន ឫទ្ធិ និង​លោក ជា មុនី ជុំវិញ​ករណី​ប្ដឹង​ផ្ដល់​ខាង​លើ​នេះ​ដូចតទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

កុំភ្លេចកត់ឈ្មោះតុលាការផង

Dec 19, 2017 09:30 PM

អ្នក​អាន​អនាមិក

កត់ឈ្មោះពួកនោះ

Dec 19, 2017 08:47 PM

អ្នក​អាន​អនាមិក

លោកជា មុនីនិយាយថាឲ្យអាមេរិកនឹងសហគមអឺរុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាគ្មានអ្វីខុសទេ នេះជាសំដីរបស់លោកហ៊ុនសែននិយាយឲ្យអាមេរិកនឹងសហគមអឺរុប
ដាក់ទណ្ឌកម្មមកលើកម្ពុជាទេតើគេគ្រាន់តែនិយាយតាមមិនបាន។ពួកអាទ្រព្រះសុតអើយគិតថាជាខ្មែរផង៕

Dec 19, 2017 07:10 PM

អ្នក​អាន​អនាមិក

ប្រទេសកម្ពុជា រួមតូច ទ្រព្យសម្បត្តិជាតិក៏រលាយជាបណ្តើរៗ ជំពាក់បំណុលគេវ័ណ្ឌក កសាងប្រទេសសំរាប់បំរើ សាធារណជន គ្រប់ស្រទាប់បានតិចតួច តើមកពីហេតុអ្វី ?

Dec 19, 2017 09:02 AM

អ្នក​អាន​អនាមិក

នេះជា ស្រុកស្មែរ មិនមែនស្រុកអាមេរិកទេ លោក ជា មុនី
( ប្រទេសកម្ពុជា អីឡូវនេះ គេយកលុយកាក់បុណ្យស័ក្ត គេមិនយកយុត្តិធម៏ឡើយ )

Dec 19, 2017 08:47 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល