តុលាការ​ឲ្យ​យុវជន​ប្ដឹង​លោក ហ៊ុន សែន ដាក់​ឯកសារ​ភស្តុតាង​ទាក់ទិន​នឹង​សំណុំ​រឿង

ដោយ សុជីវី
2014.02.27
នាង សុឃុន ៦១០ ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពេល​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Morm Moniroth

សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​អោយ​ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន ដាក់​ឯកសារ​ភស្តុតាង​ទាក់ទិន​នឹង​សំណុំ​រឿង​ដែល​យុវជន​រូប​នោះ​ប្ដឹង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ធ្វើ​អោយ​បាត់​កោះ​ត្រល់ និង​តំបន់​ដែន​សមុទ្រ​មួយ​ចំនួន​ទៀត ទៅ​អោយ​វៀតណាម ដោយ​ខុស​ច្បាប់។

លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ក្រោយ​ការ​សាកសួរ​ជា​លើក​ដំបូង នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា តុលាការ​នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​ចំពោះ​សំណុំ​រឿង ដែល​លោក​ប្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​នៅ​ឡើយ៖ «តុលាការ​គេ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​សេចក្តី​ចោទ​ប្រកាន់​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ។ ហើយ​ទាមទារ​អោយ​យើង​បញ្ចេញ​ឯកសារ​បន្ថែម​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ក្នុង​នាម​យើង​ខ្ញុំ​ជា​យុវជន ខ្ញុំ​នឹង​ដាក់​ឯកសារ​មួយ​ចំនួន​ធំ​ទៀត។ ខ្ញុំ​ចង់​ដេញ​ជើង​តុលាការ​ដែល​ជា​តុលាការ​មួយ​មាន​លេស​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត ចាត់​វិធាន​ការ​លើ​សំណុំ​រឿង​របស់​ខ្ញុំ​នេះ​បាទ»

លោក នាង សុឃុន បាន​ដាក់​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដោយ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់​គត់​ជា​អ្នក​បាន​កាត់​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ឲ្យ​ទៅ​វៀតណាម ដោយ​ខុស​ច្បាប់​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៨២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។