តុលាការ​ភ្នំពេញ​កោះ​អញ្ជើញ​លោក កឹម សុខា ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥​កក្កដា

ដោយ សុ ជីវី
2014-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹកនាំ​ក្បួន​បាតុកម្ម​ហែ​តាម​ដង​ផ្លូវ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៣។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹកនាំ​ក្បួន​បាតុកម្ម​ហែ​តាម​ដង​ផ្លូវ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៣។
RFA/Van Vichar

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ចូល​បំភ្លឺ​​​ក្នុង​នាម​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ជុំវិញ​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

ចៅក្រម លោក កែវ មុន្នី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កក្កដា ចេញ​ដីកា​កោះ​អញ្ជើញ​លោក កឹម សុខា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អោយ​ចូល​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា។

ក្រោយ​ពី​មាន​ការ​ចេញ​ដីកា​កោះ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ ជម្រាប​ដល់​សាធារណជន​តំណាង​ទូត និង​អ្នក​សារព័ត៌មាន​ជាតិ​អន្តរជាតិ ចូលរួម​សង្កេត និង​ឃ្លាំ​មើល​ផង​ដែរ។

ក្នុង​នាម​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​អំពាវនាវ​ឲ្យ​សាធារណជន អង្គការ​ជាតិ អន្តរជាតិ តំណាង​អង្គទូត និង​អ្នក​សារព័ត៌មាន​ចូលរួម​តាម​ដាន​ស្ថានការណ៍ និង​ឃ្លាំ​មើល​ដំណើរ​ការ​សាកសួរ​លើ​រូប​លោក។

ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​របស់​បក្ស​សង្គ្រោះជាតិ​ទាំង​អស់​ដែល​នៅ​ក្រៅ​ប្រទេស ​សូម​ឲ្យ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ វិញ​ជា​ប្រញាប់៕

ចុច​ដើម្បី​អាន​ដីកា​​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ លោក កឹម សុខា ចូល​បំភ្លឺ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

I wonder what this corrupt court going to say.
CC: Oh, sorry! I'm just taking orders from my dictator.
KS: Why am I here?
CC: Silence! You don't ask questions. I ask you questions! Wait! Let me check my notes. Oh yeah, You are charged with insurrection! Do you have anything to say?
KS: On what evidence?
CC: No need for evidence in this court.

Jul 19, 2014 11:35 PM

អ្នក​អាន​អនាមិក

ពួកអាទមិឡ គណៈបក្សប្រជាជនព្រមទាំងពួកតុលាការលាមកឆ្កែ រួមគ្នាប្រព្រឹត្តអំពើថោកទាប ពួកឯងនិងត្រូវរន្ទះបាញ់មិនខាន។

Jul 17, 2014 09:45 AM

អ្នក​អាន​អនាមិក

ចោទcnrp ថាមេជាអ្នកទទួលខុសត្រូវ​ ចុះកូនចៅcppវាបាញ់គេងាប់​ មិនទៅចាប់អាសែមមកសួរផង​

Jul 17, 2014 04:53 AM

ហានិភ័យ

ពី តាកែវ

សមត្ថកិច្ចដែលឈរជើងនៅទីនោះជាអ្នកទទួលខុសត្រូវ ហេតុម្តេចនៅឈរមើលព្រងើយ។ត្រូវកោះហៅមេកើយទៅសួរចំឡើយ។

Jul 17, 2014 04:49 AM

គេហទំព័រ​ទាំងមូល