តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ

ដោយ ថា កិត្យា
2016-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី  លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
RFA

តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​សិទ្ធិ​មនុស្ស​៤រូបទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃស ខណៈ​ មន្ត្រី​គ..ប​ ១​រូប ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ​កាត់​ (PJ) ក្រោម​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។

ខណៈ​ការ​សាកសួរ​បាន​បញ្ចប់​ដែល​ធ្វើ​ឡើង​អស់​ពេល​រយៈពេល​២​ថ្ងៃ​នេះ សម្រែក​ទាមទារ​រក​យុត្តិធម៌​កក្រើក​ឡើង​កាន់​តែ​​ខ្លាំង នៅ​ពេល​ដែល​ចៅក្រម​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រៀប​បញ្ជូន​អ្នក​ទាំង​៥ ទៅ​ឃុំ​ខ្លួន​ នៅ​ល្ងាច​ថ្ងៃ​ទី​២ ឧសភា។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ពី​ព្រឹក​មិញថា តំណាង​អយ្យការ​ចោទ​ប្រកាន់​​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤រូប រួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នក​ស្រី លឹម មុន្នី ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ចំណែក​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា និង​មន្ត្រី​អង្គការ​សហប្រជាជាតិ លោក សឺន សាលី ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា២៩ និង​មាត្រា ៥៤៨ ក្រម​ព្រហ្មទណ្ឌ។

ចំណែក​មន្ត្រី​អង្គការ​សហប្រជាជាតិ លោក សឺន សាលី មិន​មាន​វត្តមាន​ក្នុង​តុលាការ​ទេ នៅ​ថ្ងៃ​នេះ ព្រោះ​លោក​មិន​បាន​មក​ឆ្លើយ​បំភ្លឺ​ការ​កោះ​ហៅ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​អង្គភាព​នេះ ថា​នឹង​ចេញ​ដីកា​នាំ​ខ្លួន​លោក គ្រាន់​តែ​មិន​បាន​បញ្ជាក់​ពេលវេលា​។

មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ បញ្ជាក់​ថា បុគ្គល​ណា​ដែល​ប្រគល់​ឲ្យ​សាក្សី​ដោយ​ផ្ទាល់ ឬ​ប្រយោល នូវ​អំណោយ ជំនូន ការ​សន្យា ឬ​អត្ថប្រយោជន៍​អ្វី​មួយ ដើម្បី​មិន​ធ្វើ​ជា​សាក្សី ឬ​ផ្ដល់​សក្ខីកម្ម​ភូត​កុហក នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ដល់ ​១០​ឆ្នាំ។

ចំណែក​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ស្ដី​ពី​និយមន័យ​នៃ​អ្នក​សមគំនិត ត្រូវ​ចាត់​ទុក​ក្នុង​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​ការ​ប៉ុនប៉ង ឬ​សម្រេច​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​នោះ ដោយ​ផ្ដល់​ជំនួយ ឫ​ការ​ឧបត្ថម្ភ​របស់​ខ្លួន។ អ្នក​សមគំនិត​នឹង​អាច​ត្រូវ​ផ្ដន្ទាទោស​បាន​លុះ​ត្រា​តែ​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​ត្រូវ​បាន​សម្រេច ឬ​បាន​ប៉ុនប៉ង ហើយ​អ្នក​សមគំនិត​នៃ​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ចារី​ដែរ។

មន្ត្រី​សិទ្ធិ​មនុស្ស​ ៤រូប និង​មន្ត្រី​គ..ប ​១​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​មក​សាកសួរ​តាំង​ពី​ថ្ងៃ​ទី​២៧ ២៨ មេសា​ មក និង​ឈាន​ដល់​ឃាត់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី​២៨ មេសា រួច​បញ្ជូន​មក​តុលាការ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ មេសា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (24)
Share

អ្នក​អាន​អនាមិក

>. សូម កូលាប ដាក់សំនួរ សួរ លោក ហ៊ុន សែន មើល ម៉េចបានជា លោក ហ៊ុន សែន ស្រែក នៅថ្ងៃ ១៧មិនា ២០១៦ ថាម៉េចខ្លះ និងស្រែកគំរាម ជាបន្តបន្ទាប់ទៀត ដើម្បីអ្វី ?
>. ហើយនៅរឿង មួយទៀត សួរ លោក ហ៊ុន សែន មើល តើអ្នកណា សម្លាប់អ្នកស្រី ពិសិដ្ឋ ពិលិកា ?
>. ដូច្នេះ បើលោក កូលាប មិនដឹងពីល្បិចកល មនុស្សខូច សូមនៅអោយស្ងៀម ចាំតាមដានមើលទៅ ។

May 03, 2016 02:49 AM

អ្នក​អាន​អនាមិក

>. គេ ចាញ់យើងហើយ បានជាគេ មិនឆ្លងឆ្លើយ បកស្រាយ ទុកអោយប្រជាពលរដ្ឋ ពិចារណាកាត់ក្តី នៅថ្ងៃ បោះឆ្នោតទៅ !
>. គេធ្វើ ប៉ុណ្ណឹងហើយ នៅចង់បានម៉េចទៀត ឬ កូលាប ចង់បានឈ្លោះគ្នា សម្លាប់គ្នា ដូចខ្មែរក្រហម ប៉ុល ពត ទៀត ?!

May 03, 2016 01:15 AM

អ្នក​អាន​អនាមិក

សូមឆ្លើយ ហើយ សួរ កូលាប វិញ :
- តើ អ្នកណាបញ្ចេញសម្លេងខ្សែអាត់ ម៉េចបានជាលាក់មុខ មិនអោយគេដឹង ?
- ម៉េចបានជារដ្ឋាភិបាល ហ៊ុន សែន មិនសួរនាំ រកអ្នកអ្នកបញ្ចេញខ្សែអាត់ ដូចរឿងភាគ សិន ? ( នេះបានន័យថា គឺ ហ៊ុន សែន ជាអ្នករៀបចំ )
- ធី សុវណ្ណថា ជា នរណា សួរ តាចាស់ ហ៊ុន សែនទៅដឹងហើយ !
សាច់រឿងនេះ គឺជានយោបាយ ល្បិចកល របស់ តាចាស់ ហ៊ុន សែន បំបាក់គូប្រកួត ! ( យើងមើលចំណាត់ការ រឿងនេះលឿនដូចផ្លេកបន្ទោរ .បើចំណាត់ការ ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ប្តឹង អូសបន្លាយ រាប់សិបឆ្នាំ )
_ នេះជាមតិប្រជាពលរដ្ឋ មិនចូលបក្សណា ប្រជុំគ្នា វិភាគខ្លះៗ សូមប្រីយមិត្ត ជួយពិចារណា ..

May 03, 2016 12:30 AM

អ្នក​អាន​អនាមិក

ជ័យយោ! សម្តេចស៊ីជោ ហ៊ុន សែន បំផ្លាញអ្នកប្រជាធិបតេយ្យ អោយខ្ទេច ជិតបានសំរេចហើយ !
របប ផ្តាច់ការ នឹងវិលមក ក្នុងពេលឆាប់ៗនេះ ប្រុងខ្លួនទៅ !

May 02, 2016 11:51 PM

អ្នក​អាន​អនាមិក

ម៉ាស៊ីនថតសម្លេង ឧិម យិនទៀង ជាអ្នកកាន់ការងារជាមួយក្រុមការងារពីទីស្តីការរដ្ឋមន្រ្តី ដោយដាក់ឧបករណ៍ទំនើបចាប់សញ្ញាទូរស័ព្ទនៅតាមក្រុមហ៊ុនទូរស័ព្ទទាំងអស់តែមិនដឹងថាថតសម្លេងទុកគ្រប់លេខអ្នកប្រើ រួចជ្រើសយកលេខអ្នកដែលគេត្រូវយក ឫថតទុកតែអ្នកដែលគេត្រូវតាមដាន?( អ្នកបច្ចេកទេសតំឡើងក៏មិនមែនជាខ្មែរដែរ) គ្រៀងបានបញ្ជូនសម្លេងសន្ទនាទាំងអស់ទៅថតទុកនៅកន្លែងណាមួយរបស់ពួកគេ។​រាល់សម្លេងទាំងអស់ដែលបញ្ចេញមិនមែនថតតាមទូរស័ព្ទភាគីណាមួយពេលសន្ទនាទេ​ បើមិនប្រើឧបកឬណ៏បែបនេះក៏មិនអាចចាប់បានលេខទូរស័ព្ទដែរ ព្រោះរលកសញ្ញាដែលភ្ជាប់សម្លេងនិយាយជាប្រេកង់ផ្សេងមានតែគ្រឿងស្តង់ដាទូរស័ព្ទទើបបំឡែងកូដទាំងនោះត្រូវ។

May 02, 2016 10:05 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល