តុលាការ​នឹង​ចោទ​ប្រកាន់​ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៣​កក្កដា

ដោយ ប្រាជ្ញ ចេវ
2016-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​កម្លាំង​ការពារ និង​រថយន្ត​ដឹក​ជន​សង្ស័យ​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ឈ្មោះ ជួប សម្លាប់ ទៅ​​បន្ត​ឃុំ​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
កង​កម្លាំង​ការពារ និង​រថយន្ត​ដឹក​ជន​សង្ស័យ​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ឈ្មោះ ជួប សម្លាប់ ទៅ​​បន្ត​ឃុំ​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ស្អែក​នេះ បន្ទាប់​ពី​សាកសួរ​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ។

ការ​សួរ​ចម្លើយ​របស់​ព្រះរាជអាជ្ញា​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា នេះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​មក​ដល់​តុលាការ​តាំង​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​ជិត ៥​ល្ងាច ទើប​សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

រថយន្ត​ដឹក​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ​ជួប​សម្លាប់ ត្រូវ​បាន​ការពារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​ក្បួន​ម៉ូតូ​ក្រុម​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ។

ជន​សង្ស័យ​សម្លាប់​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ (ពី​ឆ្វេង​ទី​ពីរ) ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​វិញ​បន្ទាប់​ពី​សាកសួរ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
ជន​សង្ស័យ​សម្លាប់​លោក​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ (ពី​ឆ្វេង​ទី​ពីរ) ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​វិញ​បន្ទាប់​ពី​សាកសួរ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេលេក្រាម​ក្រោយ​បញ្ចប់​ការ​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កក្កដា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​ព្រះរាជអាជ្ញា​រង​កាន់​សំណុំ​រឿង​នេះ លោក លី សុផាណា ឲ្យ​ដឹង​ថា អយ្យការ​កំពុង​ពិនិត្យ​លើ​ឯកសារ​ចម្លើយ ឯកសារ​នានា និង​ភស្តុតាង​ផ្សេង​ទៀត​នៅ​ក្នុង​រឿង​នេះ ដែល​ឈាន​ទៅ​ដល់​ការ​សម្រេច​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ស្អែក​ទី​១៣ ខែ​កក្កដា។

លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ថា ឯកសារ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រួម​មាន​ទាំង​ចម្លើយ​ជន​ល្មើស សាក្សី និង​ភស្តុតាង​ផ្សេងៗ​នោះ បាន​ប្រមូល​ពី​កន្លែង​កើត​ហេតុ​ដោយ​ក្រុម​ប៉ូលិស​ក្រុង​ភ្នំពេញ។

ទាក់ទង​ដំណើរ​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ថា ជន​ល្មើស​ជា​អ្នក​ត្រូវ​ឆ្លើយ​ចម្លើយ​ដោយ​ខ្លួន​ឯង​ទៅ​ព្រះរាជអាជ្ញា​ដោយ​មិន​មាន​មេធាវី និង​មិន​ទាន់​បាន​ពឹងពាក់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​សង្ស័យ​នៅ​ឡើយ​ទេ​ក្នុង​ដំណាក់​កាល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សម្រាប់ខ្ញុំ មើលឃើញថា សែនណារីយ៉ូ ដែលបនអវិជ្ជា អន្ធពាល នេះធ្វើគឺដូចអ្វីនឹងការគ្រោងធ្វើឲ្យចលាចលសង្គម និងនយោបាយ ដែលជះ​ជាផលអវិជ្ជមានទៅលើ "ការបោះឆ្នោត" នៅឆ្នាំ២០១៧ និង ២០១៨ ហើយសម្រាប់រឿងឃាតកម្ម លោក កែម ឡី នេះគឺខ្ញុំ​ហាក់ដូចជាមានអារម្មណ៏ថា៖
១. អាឃាតករនេះនឹងត្រូវបនបក្សពួកក្បត់ជាតិឯង វានឹងសម្លាប់ រួចហើយបង្វែងដានថា អាឃាតករឈ្មោះ ជួប សម្លាប់ នេះវា​បានធ្វើ "អត្តឃាត" ក្នុងមន្ទីរឃុំឃាំងហើយ។ ចូរចាំថា អាឃាតករ​ទាំងប៉ុន្មាន ដែលបានបាញ់សម្លាប់ ជា វិជ្ជា, ឱមរដ្ឋឌី, ឈុត វុធ្ធី (បាញ់ស្លាប់​ភ្លាមនៅនឹងកន្លែង)។ល។នោះ​ ពួកអាឃាតករ​បាញ់​សម្លាប់​​អស់ទាំងនេះ បន្ទាប់ពីវា​សម្លាប់តាមគោលដៅ​រួចហើយ ពួកវាទទួល​បានលុយកាក់ ហ៊ីហារ​តែមួយប៉ប្រិចភ្នែក​ទេ..... មិនយូរប៉ុន្មាន ពួកអាឃាតករអស់ទាំងនេះក៏​នឹងត្រូវបាន ពួកបន​អន្ធពាល​ក្បត់ជាតិ​ឯងនេះ ​វាសម្លាប់ចោល​បំបិទភ័ស្តតាង​ទាំងអស់​ដោយមិនឲ្យរួច​ខ្លួន​នោះទេ (ហើយបើទុក​ឲ្យនៅរស់​ខ្លាចបែកការណ៏​នៅថ្ងៃណា​មួយ​ជាក់​ជាមិនខានឡើយ)។ ចូរមើល ករណីអាប្រេស៊ីល​ដែល​បោកគ្រប់បែក​មុខរដ្ឋសភា ឆ្នាំ៩៧ (ស្លាប់) និង​ករណី ហេង ពៅ រត់ទៅ​ដល់​ម៉ាឡេស៊ី ហើយ ក៏​ពួក​ក្បត់ជាតិឯង​អស់ទាំងនេះវា​ចាប់​យក​មក​ដាក់​គុកឲ្យទាល់តែបាន។
២) ដូច្នេះមានតែយើងជាពលរដ្ឋ ដែលជាម្ចាស់នៃជោគវាសនា​ជាតិយើងទេ ដែលត្រូវតែតាមដាននិងទាមទារនូវយុត្តិធ៌ម​សម្រាប់​អ្នកស្លាប់ទៅហើយអស់ទាំងនោះ និងក៏ដើម្បីយុត្តិធ៌មសម្រាប់យើង​ដែលកំពុងតែរស់នៅ​ក្រោមនឹមនៃ​បនអវិជ្ជាក្បត់ជាតិឯងនេះផងដែរ៕

Jul 13, 2016 12:14 AM

គេហទំព័រ​ទាំងមូល