មន្ត្រី​រដ្ឋាភិបាល​ថា​តុលាការ​អាមេរិក​គ្មាន​យុត្តាធិការ​កាត់ទោស​លោក ហ៊ុន ម៉ាណែត

ដោយ យាង សុជាមេត្តា
2016-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA

​មន្ត្រី​រដ្ឋាភិបាល​អះអាង​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ថា តុលាការ​សហរដ្ឋអាមេរិក មិន​មាន​ដែន​យុត្តាធិការ​ចាត់​ការ​លើ​បណ្ដឹង​ដោយ​សាច់ញាតិ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឡើយ។ ការ​អះអាង​នេះ គឺ​ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មិន​បាន​ចូល​ទៅ​ឆ្លើយ​ការពារ​ខ្លួន​នៅ​តុលាការ​អាមេរិក តាម​បណ្ដឹង​របស់​សាច់ញាតិ​បក្ស​ប្រឆាំង​ឡើយ។

មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ចាត់​ទុក​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ដោយ​សាច់ញាតិ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រាន់​តែ​មាន​ទិសដៅ​ដើម្បី​បង្ក​ការ​រំខាន និង​បំផ្លាញ​កិត្តិយស​កូនប្រុស​ច្បង​លោក ហ៊ុន សែន ប៉ុណ្ណោះ។

បើ​ទោះ​ជា លោក ផៃ ស៊ីផាន អះអាង​ថា លោក​មិន​បាន​ដឹង​លំអិត​ពី​ការ​ប្ដឹងផ្ដល់​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ថា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​ថ្លែង​ថា តុលាការ​សហរដ្ឋអាមេរិក មិន​មាន​ដែន​យុត្តាធិការ​ចាត់ការ​លើ​លោក ហ៊ុន ម៉ាណែត ទៅ​តាម​បណ្ដឹង​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង​ឡើយ។

លើស​ពី​នេះ​ទៀត​លោក​ថា លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​នៅ​លើ​ទឹក​ដី​អាមេរិក នោះ​ដែរ។

លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា បើ​ទោះ​ជា​ភរិយា​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ដើម​បណ្ដឹង​ប្ដឹង​លោក ហ៊ុន ម៉ាណែត មាន​សញ្ជាតិ​អាមេរិក​ក្ដី ប៉ុន្តែ​តុលាការ​អាមេរិក មិន​មាន​អំណាច​មក​ចាត់ការ​លើ​លោក ហ៊ុន ម៉ាណែត នៅ​កម្ពុជា​ឡើយ។ មួយ​វិញ​ទៀត​លោក​ថា បើ​ទោះ​ជា​លោក មាជ សុវណ្ណារ៉ា មាន​សញ្ជាតិ​អាមេរិកាំង​ក្តី ប៉ុន្តែ​លោក មាជ សុវណ្ណារ៉ា មក​ធ្វើ​ការងារ​នៅ​កម្ពុជា ដូច្នេះ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​កម្ពុជា។

លោក ផៃ ស៊ីផាន៖ «លោក មាជ សុវណ្ណារ៉ា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ច្បាប់​របស់​ខ្មែរ ហើយ​បណ្ដឹង​ដែល​ដាក់​នៅ​កន្លែង​ដទៃ​ទៀត​គ្រាន់តែ​ជា​បណ្ដឹង វា​មិន​មាន​ពាក់ព័ន្ធ​ការងារ​ដែន​សមត្ថកិច្ច​របស់​តុលាការ ពីព្រោះ​ហេតុ​កើត​ឡើង​នៅ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខ្មែរ សមត្ថកិច្ច​របស់​តុលាការ​ខ្មែរ ហើយ​អ្នក​ដែល​ជាប់​ឃុំ​ខ្លួន​ក៏​នៅ​ដែនដី​ខ្មែរ ដូច្នេះ​មិន​មាន​ការងារ​ណា​អាច​ធ្វើ​ការ​តប​ប្រឆាំង​ដែល​ជា​ដែន​សមត្ថកិច្ច​​នៅ​ខ្មែរ​បាន​ទេ»

ភរិយា​លោក មាជ សុវណ្ណារ៉ា តាម​រយៈ​មេធាវី​បរទេស លោក មូរតុន ក្លារ (Morton Sklar) បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ដើម​ខែ​មេសា ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។  ប៉ុន្តែ​លោក មូរតុន ក្លារ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក ហ៊ុន ម៉ាណែត មិន​បាន​ចូល​ឆ្លើយ​ការពារ​ខ្លួន​នៅ​តុលាការ​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពី​មាន​បណ្ដឹង​ប្ដឹង​ប្រឆាំង​នឹង​លោក​ឡើយ។

លោក មូរតុន ក្លារ អះអាង​ថា លោក​នឹង​ដាក់​សំណើ​ទៅ​តុលាការ​ដើម្បី​ចេញ​ដីកា​បញ្ជាក់​ថា ដើម​បណ្ដឹង​ឈ្នះ​ក្ដី។ លោក​ថា ដីកា​បញ្ជាក់​ថា ដើម​បណ្ដឹង​ឈ្នះ​ក្ដី​នេះ​ជា​ជំហាន​ទី​មួយ ដើម្បី​ព្រមាន​ទៅ​ដល់​ចុង​ចោទ​ដែល​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កំណត់។ លោក មូរតុន ក្លារ ព្រមាន​ថា លោក ហ៊ុន ម៉ាណែត អាច​ប្រឈម​មុខ​នឹង​បញ្ហា​ច្បាប់ ប្រសិនបើ​លោក​បន្ត​មិន​បង្ហាញ​ខ្លួន ឬ​ជួល​មេធាវី​ការពារ​ក្តី​នោះ​ទេ។

​លោក ហ៊ុន សែន ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បើ​នរណា​ម្នាក់​ធ្វើ​ឲ្យ​គ្រួសារ​លោក​មិន​បាន​សុខ លោក​ក៏​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​នោះ​បាន​សុខ​ដូច​គ្នា។

ភរិយា​លោក ម៉ាជ សុវណ្ណារ៉ា ដែល​ជា​ដើម​បណ្ដឹង​ធ្លាប់​អះអាង​ថា អ្នកស្រី​មិន​ប្ដឹង​លោក ហ៊ុន ម៉ាណែត មក​កាន់​តុលាការ​កម្ពុជា ដោយសារ​អ្នកស្រី​យល់​ច្បាស់​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ និង​ស្ថិត​ក្រោម​សម្ពាធ​របស់​បក្ស​កាន់​អំណាច។ ដូច្នេះ​អ្នកស្រី​មិន​មាន​សង្ឃឹម​ថា តុលាការ​កម្ពុជា អាច​រក​យុត្តិធម៌​ឲ្យ​អ្នកស្រី​បាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

No bully ro mess up the rules

The powerful of u.s national constitutional right had protected more than 200 years and right to protect all u.s citizens inside and abroad and no any individual stand above the law " u can run...but u can't hid ",it doesn't matter with what,where ,or who we are ?,or how long it will takes ?.Here is not only 100 years to a thousand years u dead or alive ,but they keep all your criminal recorded forever ,if they found u dead and have never show up in court of justice they'll put your dead body in grave with chains forever .

May 16, 2016 09:54 AM

អ្នក​អាន​អនាមិក

ឱម្នាល ផៃ ស៊ីផាន អើយ តើឯងមកពីឋានណាអ្វី?? បានជានិយាយ​ដូចជាមនុស្សស្វាទើបចេញពីព្រៃ ក្រែងម្នាលឯង​ធ្លាប់រត់ភៀសខ្លួនទៅ​រស់នៅអាមេរិកហ្នឹងគរដែរហី ម៉េចបានជាពភ្លីពភ្លើនិយាយបែបនេះ​ទៅកើតហ្ន៍???
នៅអាមេរិក ឲ្យតែមានករណីប្ដឹងទលើបុគ្គលណាហើយ ហើយបណ្ដឹង​នោះ​នៅជាប់ក្នុងតុលាការអាមេរិក បុគ្គលនោះនឹងត្រូវ​តែឋិត​នៅ​ក្រោមយុត្តាធិការច្បាប់អាមេរិកហើយ ល្គឹកណាតែបុគ្គល​នោះមិនធ្វើដំណើរទៅអាមេរិកឲ្យតុលាការគេកោះហៅចូលសាវនាការ។
ហើយចុះអន្ទិត ស៊ីផៃឯង បានលុយប៉ុន្មានបានជាប្រឹងស្រែកបន្លៃ​ការពិតនោះ ពីព្រោះតែអន្ទិតេងវាធ្លាប់បានលុយពី ហុន តូ ស្ដេច​គ្រឿងញៀន ប្រចាំស្រុកខ្មែរ នៅពេលដែលអូស្ត្រាលី មាន​បណ្ដឹង​ពីករណីគ្រឿងញៀននេះលើឈ្មោះហុនតូនេះ ហើយនៅពេល​ហុនតូនេះ ចុះមកដល់ពោធិចិនតុង អន្ទឹតស៊ីផៃឯងបានទៅទទួល ដោយកាន់សម្ញែង​ Passport ហុនតូនៅនឹងដៃប្រៀបបានជាចៃនៃ​ពពួកសង្គមងងឹតនៅកម្ពុជាចឹង។
រីឯករណី ហ៊ុន ម៉ាណែត នេះគឺថា បើចង់បានសុខនោះ គឺបុគ្គល​នេះត្រូវតែលែងហ៊ានចូលអាមេរិក បើហ៊ានចូលនោះគឺពិតជា​នឹង​បានអាជ្ញាធរអាមេរិកគេស្វាគមន៍ឲ្យចូលតុលាការគរហើយ៕៕៕ ដឹងទេអន្ទិតស៊ីផៃឡេមឡឺម៕
ជាឧទាហរណ៏ជាក់ស្ដែងនោះ សូម្បីតែ លោក ប្រធានាធិបតី​ឥណ្ឌូណេស៊ី វិយូណូ ក៏សុខចិត្តលុបទស្សកិច្ចនៅបរទេសដោយ​ប្រជាពលរដ្ឋ​ប្រទេសសាម៉ីនោះគេបានប្ដឹងពីបទរំលោភសិទ្ធិមនុស្ស តើអន្ទិតឆ្កួតឯង ដឹងទេពិករណីនេះ ហើយចុះក៏ប្រឹងតាំងខ្លួនឯងជា​មនុស្ស​ចោលម្សៀតដល់ណាទៀតហ្ន៍???

May 15, 2016 10:29 PM

អ្នក​អាន​អនាមិក

ទានជា្រប ស្តាប់ទៅរាងភ័យដែរហ្នឹង ទី១ឈ្មោះចាប់ផ្តើម​ធុំក្លិនមិន​ល្អ​ជាបណ្តើរៗទៅហើយ សាច់ញាតិអ្នកដឹកនាំខ្ញុំ និងទី២តាមប្រសា​ស​សម្តេច ត្រង់ចំណុចថា អ្នកណាដែលធ្វើអោយ​គ្រួសារលោកមិនបាន​សុខ លោកក៏នឹងធ្វើអោយអ្នកនោះមិនបានសុខវិញដែរ តាមពិតទៅ​អ្នក​កាន់ព្រះពុទ្ធសាសនា គេនិងប្រកាន់គោលគំនិតនេះទេ ចុះដល់​តា​ចិញ្ចឹមចិត្តអញ្ចឹង ញោមញាតិយល់មេចទៅវិញ ហើយសំខាន់នោះ​អាមេរិកត្រូវត្រៀមជើងព្រួលអោយហើយទៅ សម្តេចលោកមិន​លើក​លែងអ្នកឯងទេ មិនអញ្ចឹងលោកញ៉ាំផាន?

May 15, 2016 09:52 PM

To bro Maneth

Hey Maneth...we bless u to stay away from your adopted father HunZoy ,because u and him were different looked and different characterized and different background ,one a smart boy with high education and other was very dumbass with no has any genius english dictionary word can describe "if i were u...it would be very shy to be with ugly look " man...

May 15, 2016 10:46 AM

អ្នក​អាន​អនាមិក

មិនអាចមកអាមេរិកបានទៀតទេ ព្រេាះអ្វីមានដីការរង់ចាំនៅច្រកចេញចូលអន្តរជាតិអាមេរិក។ ច្បាប់នៅអាមេរិកមិនអាចទិញដូរដូចទំនិញទេ កុំយល់ច្រឡំឧិយសេាះ។

May 15, 2016 09:16 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល