តុលាការ​បើក​សវនាការ​បន្ត​លើ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​១១​នាក់

ដោយ ម៉ម មុនីរតន៍
2015.05.19
មាជ សុវណ្ណារ៉ា ៦២០ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា បើក​សវនាការ​បន្ត​លើ​សំណុំរឿង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​នេះ ១០​នាក់​ផ្សេង​ទៀត ជុំវិញ​សំណុំរឿង​ហិង្សា​នៅ​លើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៤។

មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ទាំង ១១​នាក់​នោះ​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​អាច​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយសារ​រក​ពុំ​ឃើញ​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​នោះ​ទេ។

ការ​បើក​សវនាការ​ជំនុំជម្រះ​នេះ នៅ​ក្រោយ​ពេល​តុលាការ​បាន​ដោះលែង​អ្នក​ទាំង​ពីរ​នាក់​ឲ្យ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយសារ​តែ​មាន​ការ​ព្រមព្រៀង​គ្នា​តាម​រយៈ​វប្បធម៌​សន្ទនា​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន។

សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ១១​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុប្បកម្ម និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

អំពើ​ហិង្សា​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រវាង​កង​សន្តិសុខ​រដ្ឋាភិបាល និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង បាន​បណ្ដាល​ឲ្យ​កង​សន្តិសុខ និង​ក្រុម​បាតុករ​រង​របួស​ទាំង​សង​ខាង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក ម៉ម មុនីរតន៍ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។