សំណើ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​មក​ដល់​រដ្ឋសភា

ដោយ អាស៊ីសេរី
2018.02.05
ហេង សំរិន ២០១៦ ៨៥៥ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

សំណើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​ដាក់ទោស​ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ បាន​ដល់​ដៃ​រដ្ឋសភា​ហើយ។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​នេះ។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា ក្រោយ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា សម្រេច​បញ្ជូន​សំណើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ ទៅ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ដើម្បី​ពិនិត្យ និង​សិក្សា។ «»

កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ទីស្ដីការគណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​នឹង​អាច​ផ្ដន្ទាទោស​បុគ្គល​ណា ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ប្រមាថ​ព្រះមហាក្សត្រ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​ពាន់ ៥​រយ​ដុល្លារ។

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកវិភាគ​នយោបាយ រិះគន់​ថា ការ​រដ្ឋាភិបាល​អនុម័ត​សេចក្ដីព្រាងច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ធ្វើឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​បក្ស​កាន់អំណាច និង​មានបំណង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ជាជាង​ការពារ​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។