កម្មការិនី​៣​នាក់​ដែល​ត្រូវ​លោក ឈូក បណ្ឌិត បាញ់​នៅ​បាវិត​ចង់​បាន​យុត្តិធម៌​ដូច​កញ្ញា​សាសា

ដោយ ថា កិត្យា
2015.07.26
នុត សាខន ប៊ុត ចិន្តា កែវ នា ៦២០ (ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ouk Savborey

កម្មការិនី​រោងចក្រ​ស្បែក​ជើង​កៅវ៉េ ៣​រូប (Kaoway) ដែល​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​របស់ លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត នឹង​ឡើង​មក​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​តាម​ចាប់ លោក ឈូក បណ្ឌិត ផ្ដន្ទាទោស​តាម​ច្បាប់​ដូច​ករណី​អតីត​ពិធីការនី​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) កញ្ញា សាសា ដែរ។

កម្មការិនី​រងគ្រោះ កញ្ញា កែវ នា រៀបរាប់​ទាំង​ហួស​ចិត្ត​ថា ករណី​របស់​ពួក​គាត់ គឺ​ធ្ងន់ធ្ងរ​ជាង កញ្ញា សាសា ព្រោះ កញ្ញា សាសា រងគ្រោះ​ត្រឹម​តែ​ទះ​ទាត់​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គាត់​ប្រឈម​មុខ​បាត់បង់​ជីវិត ដោយសារ​គ្រាប់​កាំភ្លើង លោក ឈូក បណ្ឌិត។ តែ​យ៉ាង​ណា​នេះ​ក្តី សំណុំ​រឿង​របស់ កញ្ញា សាសា ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ដោយ​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​លោក ស ខេង។ ដោយឡែក​ករណី​ពួក​គាត់​ជិត ៤​ឆ្នាំ​ហើយ នៅ​តែ​គ្មាន​ពន្លឺ​យុត្តិធម៌​បន្តិច​ណា​សោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។