តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៣​មីនា

ដោយ ម៉ម មុនីរតន៍
2017.03.22
រូប​សំណាក កែម ឡី ២០១៦ ៨៥៥ រូប​សំណាក​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

តុលាការ​ក្រុង​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​ជា​អនុប្រធាន​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ បញ្ជាក់​នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ថា តុលាការ​នឹង​ប្រកាស​សាលក្រម​ទៅ​លើ​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) ជិត​ស្តុប​បូកគោ នៃ​ហ្គារ៉ាស់​សាំង​កាល់តិច (Caltex)។ គិត​ចាប់​ពី​ថ្ងៃ​បាញ់​ប្រហារ​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ជន​សង្ស័យ​តែ​ម្នាក់​នៅ​ឡើយ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ក្តី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។