សាលាឧទ្ធរណ៍​នឹង​នាំ​​លោក កឹម សុខា មក​ចូល​រួម​សវនាការ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​១ កុម្ភៈ

ដោយ ហេង សកល
2018-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ស្អែក​នេះ នឹង​នាំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ចូល​រួម​សវនាការ​ក្នុង​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​វេលា​ម៉ោង ៨​ព្រឹក។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តុលាការ​បាន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​លោក កឹម សុខា ចូលរួម​នីតិវិធី​សវនាការ​ចំពោះ​មុខ​តុលាការ ដោយហេតុ​ថា កន្លង​មក​ក្រុម​មេធាវី​បាន​ស្នើ​សុំ​គ្រប់​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​តុលាការ​មិន​ដែល​យល់​ព្រម​តាម​សំណើ​ម្ដង​ណា​ឡើយ។

លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា ក្រុម​មេធាវី​នឹង​ចូលរួម​សវនាការ ហើយ​ក្រុម​មេធាវី​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ លោក ហែម សុជាតិ បាន​ឱ្យ​ដឹង​ថា ក្រុម​មេធាវី​នឹង​លើក​ពី​មូលហេតុ​ផ្លូវ​ច្បាប់​ជូន​តុលាការ ព្រម​ទាំង​ស្នើ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​រក្សា​ទុក​លោក កឹម សុខា នៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ វិញ ក្នុង​ករណី​ដែល​រង់ចាំ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ជុំវិញ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​នេ។

សូមស្ដាប់​បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក​មេធាវី ហែម សុជាតិ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល