មេធាវី​មេឃុំ ស៊ាង ចែត បារម្ភ​ពី​ការ​ទម្លាយ​ខ្សែអាត់​សំឡេង

ដោយ សេក បណ្ឌិត
2016-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី ក្នុង​ពេល​នាំ​មក​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី ក្នុង​ពេល​នាំ​មក​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
Photo provided

មេធាវី​របស់​លោក ស៊ាង ចែត បារម្ភ​ពី​កា​បន្ត​ទម្លាយ​រឿង​លោក កឹម សុខា តាម​ខ្សែអាត់​សំឡេង​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្ដី។

ហ្វេសប៊ុក (Facebook)  "រឿងពិត CNRP” កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា បាន​ទម្លាយ​កិច្ច​សន្ទនា​មួយ​ឈុត​ថ្មី​ទៀត​ដែល​គេ​អះអាង​ថា ជា​សំឡេង​របស់​លោក កឹម សុខា ដែល​និយាយ​ទៅ​លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ពី​គណបក្ស សម រង្ស៊ី ឲ្យ​ប្រាប់​ទៅ​អ្នកនាង ស្រីមុំ ឲ្យ​រក្សា​ជំហរ​ដូច​ដែល​នាង​បាន​បកស្រាយ​ប្រាប់​សមត្ថកិច្ច និង​អង្គការ​សិទ្ធិមនុស្ស​លើក​ដំបូង។

មេធាវី​លោក សំ សុគង់ មាន​ប្រសាសន៍​ថា ករណី​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្ដី​របស់​លោក​ដែល​តុលាការ​កំពុង​បន្ត​ស៊ើបអង្កេត​ទាក់ទង​ការ​ចោទ​ប្រកាន់​ពី​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សាធារណជន​ទូទៅ​ដែល​ប្រើ​ទូរស័ព្ទ​ទាក់ទង​គ្នា​ប្រចាំ​ថ្ងៃ​នោះ៖ «ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត បើ (គណនី) ហ្វេសប៊ុក នេះ​ផ្សព្វផ្សាយ​រឿង​នេះ មិន​មាន​លក្ខណៈ​ផ្លូវ​ច្បាប់​អ៊ីចឹង នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ និង​ជា​ការ​ពិបាក​ក្នុង​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​ក្តី​នេះ​ផង​ដែរ»

​មេធាវី​រូប​នេះ​យល់​ថា តុលាការ​គួរ​តែ​ចាប់​ផ្ដើម​​អង្កេត​អំពី​គណនី​ហ្វេសប៊ុក រឿង​ពិត CNRP នេះ ចេញ​ប្រភព​ពី​ណា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើ​ទូរស័ព្ទ​មាន​ក្ដី​ព្រួយ​បារម្ភ​ជុំវិញ​រឿង​លួច​ថត​សំឡេង​នេះ៖ «ឃើញ​មាន​តែ​អាខោន ប៉ុន្តែ​មិន​ឃើញ​មាន​អ្នក​ចេញ​មុខ​មក​ទទួល​ខុសត្រូវ អ៊ីចឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ ហើយ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​តុលាការ គួរ​តែ​តុលាការ​ជា​អ្នក​ស្វែង​រក ឬ​ស៊ើប​អង្កេត​រឿង​នេះ ហើយ​បើ​ម្ចាស់​អាខោន​នោះ​មាន​ចេតនា​ល្អ​គួរ​តែ​យក​ភស្តុតាង​នោះ​មក​បង្ហាញ​តុលាការ​ផ្ទាល់»

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​លោក​មេឃុំ ស៊ាង ចែត ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នកអានអនាមិក

ពី ចំការមន ភ្នំពេញ

ខ្សែអាត់ និងរឿងភាគត "ការពិតCNRP" គឺក្រុមមនុស្សតែមួយជាអ្នកធ្វើ ដើម្បីបង្កើតជាឧបករណ៍ សំរាប់ឲ្យ លោកហ៊ុន សែន CPP ACU និង តុលាកា លោកហ៊ុន សែនយកទៅប្រើមានអ្នកដើរតួ "ស្រីមុំ" កញ្ញា​"ធី"សុវណ្ណថា ជាតួ"ជនរងគ្រោះ" ក្នុងបំណងរំលាយគណបក្សសង្គ្រោះជាតិ ដែលអាចធ្វើឲ្យលោកហ៊ុន សែននិងCPP ចាញ់ឆ្នោត ២០១៧ និង ២០១៨។

Apr 30, 2016 04:24 AM

Chea Mukai

ពី Phnom Penh

Hun Sen does everything for saving his power only even killing, cheating, ect. He is very really shame leader looks like Pol Pot.

Apr 29, 2016 09:06 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

No protest no investigation. The Facebook account owner must be a very powerful person, that being able to collect those phone calls data. Ask yourself who is powerful person in Cambodia. You know the answer ..................

Apr 29, 2016 06:36 AM

គេហទំព័រ​ទាំងមូល