តុលាការ​កោះ​ហៅ​មេធាវី​​​សហជីព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​សាកសួរ​លើ​បណ្ដឹង​ប្រឆាំង​លោក ជា មុនី

ដោយ អាស៊ីសេរី
2017-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ កោះ​ហៅ​លោក កេតុ សុវណ្ណឌី និង​លោក ដារ៉ា សុបញ្ញា ដែល​ជា​មេធាវី​របស់​សហភាព និង​សហព័ន្ធ​សហជីព​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ឱ្យ​ចូល​ទៅ​​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ខាង​មុខ ជុំវិញ​ពាក្យ​បណ្ដឹង​របស់​ពួកគេ​ប្រឆាំង​លោក ជា មុនី ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ។

​ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល​ជាង ១០០​សហជីព ក្រោម​ការ​សម្របសម្រួល​របស់​លោក ជួន មុំថុល ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​រួម​គ្នា​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​លោក ជា មុនី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៃ​កម្ពុជា ពី​បទ​ញុះញង់ ដោយ​ពួកគេ​ចោទ​លោក ជា មុនី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា។

​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក ជា មុនី និង​បក្ខពួក​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ដល់​កម្មករ និយោជិត​ចំនួន ១​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន លោក ជា មុនី បាន​ភៀស​ខ្លួន​ទៅ​ដល់​ទី​មាន​សុវត្ថិភាព​ហើយ ដោយ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

រឿងរ៉ាវ មិនចេះចប់ ដោយសារ មេដឹកនាំខ្មែរ តាចាស់ ហ៑ុន សែន ពូកែខាងល្មោភអំណាច ប្រើលុយពុករលួយ បង្កើតបក្សពួក ដើម្បីកំចាត់អ្នកនិយាយការពិត មានពេលខ្លះរហូតដល់បាញ់សម្លាប់ទៀតផង !

Dec 22, 2017 11:16 PM

គេហទំព័រ​ទាំងមូល