ក្រសួង​កិច្ចការ​នារី និង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នឹង​ចាត់​វិធានការ​ករណី​កញ្ញា មាន ពេជ្ររីតា ប្ដឹង​ឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ

ដោយ សេក បណ្ឌិត
2021-05-12
Share
ក្រសួង​កិច្ចការ​នារី និង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នឹង​ចាត់​វិធានការ​ករណី​កញ្ញា មាន ពេជ្ររីតា ប្ដឹង​ឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ អ្នកស្រី អ៊ឹង កន្ថាផាវី ក្រសួង​កិច្ចការ​នារី​ប្រកាស​
រូប៖ ហ្វេសប៊ុករដ្ឋសភា

ក្រសួង​កិច្ចការ​នារី​ប្រកាស​ថា ក្រសួង​កំពុង​ធ្វើការ​ជាមួយ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​លើ​ករណី​កញ្ញា មាន ពេជ្ររីតា ប្ដឹងឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កញ្ញា មាន ពេជ្ររីតា ជា​ពិធី​ការិនី​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ឈ្មោះ My–TV និង​ជា​អតីត​បេក្ខនារី Miss Grand Cambodia នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២១។

កញ្ញា មាន ពេជ្ររីតា ប្តឹង​ឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០២១ ដើម្បី​ត​ទល់​នឹង​ពាក្យ​បណ្ដឹង​របស់​ឧកញ៉ា ហេង សៀ ប្ដឹង​នាង​ពី​បទ​លួច​ទូរស័ព្ទ​ដៃ។

សង្គម​ស៊ីវិល​ជាង ២៦ និង​ប្រជា​ប្រជាពលរដ្ឋ​ប្រមាណ ៥០នាក់ នៅ​ថ្ងៃ​នេះ ក៏​បាន​សរសេរ​លិខិត​រួមគ្នា​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដោយ​សុំ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​លើ​ករណី​ពី​សំណាក់​ឧកញ៉ា ហេង សៀ អតីត​ឧកញ៉ា ឌួង ឆាយ និង​លោក អ៊ុក កុសល ជា​អតីត​ស្នងការ​ន​គ​បាល​ខេត្ត​កំពង់ធំ លើ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ការ​បៀតបៀន និង​ប្រើ​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី។

លិខិត​រួម​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​កន្លង​មក​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ទៅ​តាម​គោលការណ៍​ច្បាប់​ទៅ​លើ​ករណី​អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវ​ភេទ​ជា​ដើម។

ករណី​ចោទ​ប្រកាន់​ថា មាន​ការ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​រវាង​កញ្ញា មាន ពេជ្ររីតា និង​ឧកញ៉ា ហេង សៀ នេះ កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២១ ក្នុង​រាជធានី​ភ្នំពេញ។


អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​ឧកញ៉ា ហេង សៀ ដើម្បី​សាកសួរ​បញ្ជាក់​ជុំវិញ​រឿងរ៉ាវ​ចោទ​ប្រកាន់​គ្នា​នេះ​បាន​នៅឡើយ​នៅ​ថ្ងៃ​ទី១២ ឧសភា​នេះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល