រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​បន្ត​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ

រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក (Denmark) កំពុង​រៀប​ចំ​សំណុំ​បែប​បទ​ជាមួយ​មេធាវី ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ឡើង​វិញ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដើម្បី​យក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧៥ រហូត​ដល់​បច្ចុប្បន្ន។
ដោយ យន់ សាមៀន
2013-09-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
Photo: RFA

ការ​រៀប​ចំ​សំណុំ​រឿង​ប្ដឹង​ផ្តល់​ឡើង​វិញ​នេះ បន្ទាប់​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ កន្លង​មក​នេះ សម្អាង​ថា ពុំ​មាន​បញ្ជាក់​ភស្តុតាង​ច្បាស់​លាស់​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ទាំង​នោះ។

ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី កាល​ពី​ថ្ងៃ​អង្គារ ទី​៣ ខែ​កញ្ញា មាន​ប្រសាសន៍​ថា រណសិរ្ស​នេះ​នឹង​បន្ត​ស្វែង​រក​ភស្តុតាង​បន្ថែម ដើម្បី​ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឲ្យ​បន្ត​ដំណើរ​ការ​បណ្ដឹង​របស់​លោក​ដែល​បាន​ប្ដឹង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣។

បណ្ដឹង​របស់​លោក សម សេរី ចោទ​លោក ហ៊ុន សែន ពី​បទ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ "ក៥" ការ​សម្លាប់​សកម្មជន​សហជីព ព្រៃឈើ ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។

លិខិត​ការិយាល័យ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ពី​បទ​ល្មើស​ផ្សេងៗ ក្នុង​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ មិន​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​កំណត់​ដោយ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម ទេ។

ព្រះរាជអាជ្ញា​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ដើម្បី​ឲ្យ​តុលាការ​បន្ត​ដំណើរ​ការ​លើ​បណ្ដឹង​នេះ​នៅ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តុលាការ​នៅ​តែ​រក្សា​ទុក​ពាក្យ​បណ្ដឹង​នេះ​ជា​ឯកសារ ហើយ​នឹង​អាច​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ នៅ​ពេល​ណា​មាន​ភស្តុតាង​ថ្មី​ផ្ដល់​ឲ្យ​តុលាការ ដែល​អាច​បង្ហាញ​ថា បទល្មើស​ទាំង​ឡាយ​នោះ​ឋិត​នៅ​ក្រោម​យុត្តាធិការ​តុលាការ។

កាល​ពី​ឆ្នាំ​២០១២ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ក៏​បាន​ប្តឹង​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចលនា​លោក​ទាមទារ​អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ ​អង្កេត​អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយ​មក​ទៀត តុលាការ​មិន​បាន​ចាត់ការ​បណ្តឹង​របស់​លោក សួន សេរីរដ្ឋាឡើយ ដោយសារ​លោក​មិន​បាន​ប្រគល់​ភស្តុតាង​បន្ថែម​ប្រឆាំង​នឹង​លោក ហ៊ុន សែន។​

លោក សម សេរី បន្ថែម​ទៀត​ថា ការ​ព្រមាន​បង្ក្រាប​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ក្លាយ​ជា​ភស្តុតាង​ថ្មី​បន្ថែម​ទៀត​សម្រាប់​តុលាការ ប្រសិន​បើ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុករ៖ «អ្វី​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ គេ​មិន​ទាន់​ពិចារណា​នោះ​គឺ​ថា ដោយសារ​យើង​អត់​ទាន់​បាន​ដាក់​ភស្តុតាង​ទៅ​ឲ្យ​គេ យើង​គ្រាន់​តែ​ដាក់​សំណុំ​រឿង​ទៅ។ គេ​នឹង​បើក​ផ្លូវ​ពិចារណា​ឡើង​វិញ ពេល​ដែល​យើង​ដាក់​ភស្តុតាង​សា​ជា​ថ្មី​នឹង​មាន​ហេតុការណ៍​ថ្មី»

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​នេះ​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​ទុក​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​នោះ។

មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​នៃ​តុលាការ​អន្តរជាតិ បញ្ជាក់​ថា ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ ចាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​នោះ លុះត្រា​តែ​ម្ចាស់​បណ្ដឹង ឬ​ដើម​ចោទ អាច​បង្ហាញ និង​បញ្ជាក់​អោយ​រដ្ឋអាជ្ញា​នៃ​តុលាការ​នេះ​ជឿ​ជាក់​ថា ទី​១ បទ​ល្មើស​ដែល​ប្ដឹង​ទៅ​នោះ មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី​២ ពាក្យ​បណ្ដឹង​ត្រូវ​មាន​មាន​ភស្តុតាង​បញ្ជាក់​ថា បទ​ល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំ​ទូលាយ​ជា​លក្ខណៈ​ប្រព័ន្ធ និង​ទី​៣ តុលាការ​នៅ​ក្នុង​ប្រទេស​នោះ​មិន​មាន​ឆន្ទៈ ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

No Name

ពី PP

គាត់ជាជនក្បត់ជាតិលក់ទឹក ដី កាប់ព្រៃ កោះ...។ល។ គាត់និយាយហើយថាគាត់មិនមែនជាអ្នកធ្វើទេ អ្នកធ្វើគឺកូនចៅគាត់ គាត់មិនមានការទទួលខុសត្រូវ។ ប្រទេសយើងមានច្បាប់ តែច្បាប់ទាំងនោះឋិតនៅក្រោមគាត់ និងកូនចៅ ពា្ញតិសណ្តានគាត់ទៀត។ តែបើតុលាការអន្តរជាតិពិតជាមានមែន ពិតជាយល់ព្រមជួយជនជាតិខ្មែរមែន ពួកយើងនិងពិតជាមិនបំភេ្លចអ្នកទេ។

Sep 07, 2013 04:52 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

វា​ មានរឿងរាវដំអាក្រក់ជាងនេះទៅទៀតចំពោះឧក្រិតជននេះ....តាងឲ្យខ្ញុំជាខ្មែរ ខ្ញុំសូមរណសិរ្សរំដោះជាតិបន្តប្ដឹងដាក់ទោសទណ្ឌ ដល់ជនផ្ដាច់ការ អស់រយៈជាង៣០កន្លងមកនេះ។

Sep 04, 2013 05:58 AM

ពីអ្នកតាខ្មៅ

រាល់ការផ្លាស់ប្តូរណាដែលបានមកតាមរយ:អំពើហឹង្សា គឺមិនអាចទទួលយកបានឡើយ! យើងចង់មានការផ្លាស់ប្តូរតែតាមរយ:សន្លឹកឆ្នោតប៉ុណ្ណោះ!

Sep 04, 2013 04:54 AM

អ្នក​អាន​អនាមិក

សូមកាត់ទោសពួកអាវប្រេះលេវមុនព្រោះជាជនដៃដល់!
អ្នកបញ្ជារនឹងអ្នកទទួលបញ្ជារមានទោសស្មើរគ្នាមិនត្រូវលើ
កលេងជាដាច់ខាតហើយបើពួកអាវប្រេះលេវបាញ់បាតុករ
បានផស់តាងកាន់តែច្រើនស្ថនទូតបរទេសដឹងឰងាយចាប់
ចោរលាក់មុខគូថនៅកណ្តាលវាលទៀតផង។

Sep 04, 2013 04:27 AM

John Skan

ពី Prey Nokor

ជូនអ្នក​អាន​មិន​ស្គល់​ឈ្មោះ
សូម​លោក​អោយ​ដឹងថា ហ៊ុន សែន កសាង​ជាតិ ឬ បំផ្លាញ​ជាតិ ?
ប្រសិន​បើ​សុខ​ មិន​មាន​នរណា​ទៅ​រក​បង្កើត​រឿងអ្វី​ទេ !

Sep 04, 2013 04:20 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល