តុលាការផ្ដន្ទាទោសជនជាតិចិនម្នាក់ដាក់គុក ៣០ឆ្នាំ ពាក់ព័ន្ធជួញដូរគ្រឿងញៀនជាង ៥០គីឡូ
2024.03.15

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ នៅថ្ងៃទី១៤ ខែមីនា បានប្រកាសសាលក្រមសម្រេចសម្រេចផ្ដន្ទាទោសជនជាតិចិនឈ្មោះ ចូវ គ័រឆាវ (ZHOU GUOCHAO) ឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំ និងពិន័យប្រាក់ ៨០លានរៀល (៨០.០០០.០០០) ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន»។ តំណាងអយ្យការលោក សុខ កែវបណ្ឌិត ក៏បានសម្រេចបណ្ដេញ និងហាមឃាត់ជនជាប់ឃុំរូបនេះ មិនឱ្យចូលកម្ពុជាជារៀងរហូតនៅពេលអនុវត្តទោសចប់។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនជនជាតិចិនឈ្មោះ ចូវ គ័រឆាវ
នៅខណ្ឌពោធិ៍សែនជ័យ ដោយសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ជាង ៥៣គីឡូក្រាម និងសារធាតុគីមីផ្សំជាង ១០០គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។