លោក ហ៊ុន សែន ដាក់​សំណើសុំ​ថ្វាយ​​ព្រះមហាក្សត្រ ដើម្បី​លើក​លែង​ និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ១៣៤នាក់

ដោយ មាន ឫទ្ធិ
2019-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
RFA

លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ដាក់​សំណើសុំ​ថ្វាយ​​ព្រះមហាក្សត្រ ដើម្បី​លើក​លែង​ និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ១៣៤នាក់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ (ហ្វ្រេសញូវ) ថា ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ទណ្ឌិត ៤៦០នាក់ ដែល​ឆ្មាំ​ពន្ធនាគារ​ផ្ដល់​ឈ្មោះ​ឲ្យ​មក គឺ​មាន​តែ ១៣៤នាក់​ទេ ដែល​ត្រូវ​ស្នើសុំ​លោក ហ៊ុន សែន ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ​អនុគ្រោះ​ទោស។

ក្នុង​នោះ មាន​ទណ្ឌិត ៥៧នាក់ (ស្រី ៦នាក់) ត្រូវ​ស្នើសុំ​បន្ថយ​ទោស ៦ខែ។ ទណ្ឌិត ១៩នាក់​(ស្រី ២នាក់) ស្នើ​បន្ថយ​ទោស ៩ខែ។ ទណ្ឌិត ៤០នាក់ (ស្រី ១៧នាក់) ស្នើសុំ​បន្ថយ​ទោស ១២ខែ។ ទណ្ឌិត ២នាក់ (ស្រី ២នាក់) ស្នើ​បន្ថយ​ទោស​ពី​មួយ​ជីវិត មក​ត្រឹម ២០ឆ្នាំ និង ១៦នាក់ (ស្រី ១នាក់) ត្រូវ​ស្នើសុំ​លើក​លែង​ទោស។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រសួង​យុត្តិធម៌​មិន​បាន​បញ្ជាក់ ចំពោះ​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ និង​អ្នក​ទោស​មនសិការ​នោះ​ទេ។

បើ​ទោះ​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​ថា អ្នក​ទោស​ទាំង ១៦នាក់ នឹង​ត្រូវ​លើក​លែង​ទោស នៅ​ថ្ងៃ​ណា​ទេ ព្រោះ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិន​ទទួល​ទូរស័ព្ទ ខណៈ​ទូរស័ព្ទ​របស់​លោក​រដ្ឋ​មន្ត្រី អង្គ វង្ស​វឌ្ឍនា ត្រូវ​បាន​ជំនួយ​ការ​លើក​ជំនួស និង​ប្រាប់​ថា លោក​រដ្ឋមន្ត្រី​កំពុង​ប្រជុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល