តុលាការ​នឹង​ជំនុំជម្រះ​ក្ដី​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​នៅ​ថ្ងៃ​ទី​២៩ ធ្នូ

ដោយ សេក បណ្ឌិត
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជម្រះ​ក្តី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ខាង​មុខ​នេះ។

​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក ហ៊ុន សែន គឺ​លោក គី តិច បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា សំណុំ​រឿង​បរិហារកេរ្តិ៍​នោះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ថា លោក សម រង្ស៊ី បាន​ថ្លែង​ចោទ​ប្រកាន់​រូប​លោក​ថា បាន​សូកប៉ាន់​លុយ ១​លាន​ដុល្លារ​ឲ្យ​កញ្ញា ធី សុវណ្ណថា អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឱ្យ​នាង​ធ្វើ​សកម្មភាព​វាយប្រហារ រក​រឿង​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ធ្វើ​បាតុកម្ម ឬ​ជួល​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ​ជាដើម។

​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ហើយ​កំពុង​ជាប់​បណ្ដឹង​រាប់​ភ្លេច​នៅ​តុលាការ​នោះ ធ្លាប់​បាន​ថ្លែង​បដិសេធ​ជា​បន្តបន្ទាប់​ចំពោះ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច និង​បក្សពួក ព្រម​ទាំង​បាន​ច្រានចោល​រាល់​សេចក្ដី​សម្រេច​ទាំង​ឡាយ​ណា​របស់​តុលាការ​ដែល​លោក​ចោទ​ថា តុលាការ​អយុត្តិធម៌ តុលាការ​តេឡេ ដែល​កាត់​ក្តី​តាមតែ​បញ្ជា​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សាំ ណាស់ ខ្ជិលស្តាប់ ជាមួយតុលាការ តេឡេ

Dec 21, 2017 02:23 AM

គេហទំព័រ​ទាំងមូល