អាជ្ញាធរកម្ពុជាបញ្ជូនជនសង្ស័យថៃម្នាក់ត្រឡប់ទៅវិញករណីសម្លាប់ប្ដីប្រពន្ធ១គូ
2018.08.22
អាជ្ញាធរកម្ពុជាបានបញ្ជូនជនសង្ស័យថៃម្នាក់ ដែលស្ថិតនៅពីក្រោយនៃការសម្លាប់ប្ដីប្រពន្ធវ័យក្មេងជនជាតិថៃក្នុងខេត្តឈុនប៊ូរី ទៅប្រទេសថៃវិញហើយ ក្រោយជននេះបានមកសំងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា អស់មួយរយៈពេលកន្លងមក។ ជនសង្ស័យរូបនេះមានឈ្មោះ ផានយ៉ា អាយុ ៣៩ឆ្នាំ ជាម្ចាស់ក្លឹបរាត្រីមួយកន្លែង នៅតំបន់ទេសចរណ៍ ខេត្តភូកេត។
តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ សីហា ថា ក្រោយ ព្រឹត្តិការណ៍បាញ់ប្រហារភ្លាមៗ ជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ ពីប្រទេសថៃ ហើយឡានរបស់ជនសង្ស័យរូបនេះ ត្រូវគេឃើញចតចោល នៅក្បែរព្រំដែនប្រទេសកម្ពុជា។ ជនសង្ស័យនេះ ត្រូវបានអាជ្ញាធរខ្មែរ ចាប់បាន នៅក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែសីហា នៅពេលឈ្មោះនេះ បានព្យាយាម គេចខ្លួនបន្តទៅកាន់ប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។