ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប​សម្រេច​ឃុំខ្លួន​ជនបរទេស​បី​នាក់​ករណី​បង្ក​ហិង្សា

ដោយ សន ចាន់រដ្ឋា
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​សៀមរាប។
តុលាការ​ខេត្ត​សៀមរាប។
Photo: RFA

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប សម្រេច​ឃុំខ្លួន​ជនបរទេស​បី​នាក់​ជា​បណ្ដោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​បង្ក​ហិង្សា​លើ​ជនបរទេស​ម្នាក់ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៦ ខែ​ធ្នូ។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ​នេះ ផ្សាយ​ឱ្យ​ដឹង​ថា ជនបរទេស​ទាំង​បី​នាក់ បាន​ព្រួត​វាយ​លើ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឱ្យ​ជនរងគ្រោះ​សន្លប់ និង​រងរបួស​បាក់ឆ្អឹង​ប្រអប់ជើង​ខាងឆ្វេង បែក​មាត់​បណ្ដាល​ឱ្យ​រង្គើ​ធ្មេញ​មុខ។ ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ នៅ​គ្លីនិក​មួយ​ក្នុង​ក្រុង​សៀមរាប។

គេហទំព័រ​បន្ត​ថា ជន​បង្ក​ទាំង បី​នាក់​នេះ​មាន​ម្នាក់​ជា​ជនជាតិ​ស៊ែប៊ី (Serbia) មិន​មាន​មុខរបរ​ចំណែក​ម្នាក់ទៀត​ជា​ជនជាតិ​ឥណ្ឌា (India) ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​សៀមរាប និង​ម្នាក់ទៀត​ជា​ជនជាតិ ស្លូវ៉ានៀ (Slovenia) ជា​អ្នកធ្វើការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប នឹង​កសាង​សំណុំរឿង​ជន​បង្ក​ទាំង​បី​នេះ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល